សម្ដេចតេជោ ហ៊ុន សែន នឹងទៅទស្សនកិច្ចនៅប្រទេសចិន និងស្នើឥណទានសម្បទានសម្រាប់ស្ថាបនាផ្លូវល្បឿនលឿនទី២

ក្រចេះ ៖ នៅពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សម្តេចនឹងទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន និងចរចាស្នើសុំមិត្តចិន ដើម្បីទទួលបានឥណទានសម្បទានក្នុងការសាងសង់ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅបាវិត។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

សម្ដេចបានលើកឡើងថា ការសាងសង់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងថ្នល់ ពីតំបន់មួយទៅតំបន់មួយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចប្រជាជន និងសេដ្ឋកិច្ចជាតិ។

គួររំលឹកថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ​មាន​ប្រវែង​សរុប ១៣៨ គីឡូម៉ែត្រ ដោយ​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង និង​ស្វាយរៀង មុននឹង​ទៅដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ស្ថិតក្នុង​គម្រោង​ចំណាយ​សរុបជិត២០០លាន​ដុល្លារ​អាមេរិក ។ គម្រោងផ្លូវល្បឿនលឿននេះផងដែរ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រមួនឃ្មុំ ជាទិន្នផលទទួលបានពីទឹក និងសម្បុកឃ្មុំ កំពុងមានទីផ្សារល្អ ផ្តល់គុណប្រយោជន៍ច្រើន  

ជំនួញ, ព្រឹត្តិការណ៍

• 15/07/2024

ការចិញ្ចឹមឃ្មុំ ជាអាជីវកម្មមួយដែលអាចទាញយកបានផលច្រើនមុខ ដោយក្រៅពីទទួលបានទិន្នផលជាទឹកឃ្មុំ គេក៏អាចប្រមូលបាននូវលំអងឃ្មុំ និងចម្រាញ់ធ្វើជាក្រមួនឃ្មុំផងដែរ

គម្រោងអភិវឌ្ឍន៍ផ្លូវ​ចំនួន​៣ខ្សែ​រំពឹង​បញ្ចប់​ការដ្ឋាននៅក្នុងឆ្នាំ២០២៤

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

គម្រោងអភិវឌ្ឍន៍​ផ្លូវជាតិសំខាន់ៗចំនួន​៣ខ្សែ រំពឹងថា​នឹង​បញ្ចប់ការ​សាងសង់នៅក្នុងឆ្នាំ ២០២៤​នេះ ហើយនឹង​សម្រួលដល់​ការធ្វើដំណើររបស់ពលរដ្ឋ​​

សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

សេដ្ឋកិច្ចថៃ កំពុងទទួលរងសំពាធ បន្ទាប់ពីមានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

ក្រុមហ៊ុន SUN WAH Cambodia បានសម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ ភ្ជាប់ខេត្តត្បូងឃ្មុំ​ – ខេត្តកំពង់ចាម​សាងសង់រួចរាល់១០០%

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ​ និង ខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%ហើយនៅសល់តែការងារគូសគំនូសចរាចរណ៍ប៉ុណ្ណោះ

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/07/2024

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ការនាំចេញរបស់ចិនកើនឡើងក្នុងល្បឿនលឿន ៨,៦ ភាគរយ លើសពីការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ

ជប៉ុន គ្រោងវិនិយោគ២៣ពាន់លានដុល្លារសង់ផ្លូវក្រោមដីជាង៥០០គីឡូម៉ែត្រសម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2024

ជប៉ុន គ្រោងវិនិយោគ ២៣ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវក្រោមដីមានប្រវែងជាង៥០០គីឡូម៉ែត្រ សម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល