រដ្ឋាភិបាល និងសភា រួមគ្នាជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានសហការរៀបចំវេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា ​និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមាន​រដ្ឋ​ស​ភា​ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

វេទិកាដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈជំរុញកិច្ចសន្ទនាគោលនយោបាយ និងស្វែងរកយុទ្ធសាស្ត្រដើម្បីជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍(ឧ.វ.ប.ន.)រួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មព្រមទាំងវិស័យទឹកស្អាតនៅកម្ពុជា។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសង្កត់ធ្ងន់លើតួនាទីស្នូលទាំង ៣ របស់រដ្ឋសភា គឺ តួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ និងតួនាទីជាអ្នកតំណាង។ លោកជំទាវបានសម្តែងនូវការគាំទ្រយ៉ាងម៉ុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិស័យ ឧ.វ.ប.ន. របស់កម្ពុជា។

សូមជម្រាបថា ៖ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជំរុញភាពធន់របស់ជាតិ និងជាកម្លាំងចលករមួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃ​បន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ កំពុងអភិវឌ្ឍឈានទៅមុខប្រកបដោយនិ​រន្តរ​ភា​ព មានលក្ខណៈចម្រុះសម្បូរបែប មានការទទួលខុសត្រូវខាងបរិ​ស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្ម​សេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាលជាមួយវិស័យកសិកម្ម ពាណិជ្ជ​កម្ម និងសេវាកម្ម ដើម្បីជំរុញសមា​ហ​រ​ណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ វិស័យនេះត្រូវបានផ្តោតជាសំខាន់ក្នុងបញ្ចកោណទី១ ទី២ ទី៣ និងទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានភាពប្រទាក់ក្រឡាស្អិតល្មួតក្នុងគ្រប់មុំនៃបញ្ចកោណទាំងអស់ដើម្បីឆ្លើយតបនឹងបដិ​វត្ត​​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច សង្គមកម្ពុជា។ អង្គវេទិកាបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញរបៀបវារៈវិស័យ ឧ.វ.ប.ន.ដើម្បីជាឧត្តមប្រយោជន៍ជាតិ ជាពិសេសប្រជាពលរដ្ឋ។ តា​ម​រយៈការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន និងការពង្រឹងភាពជាដៃគូអន្តរវិស័យដោយអាចបង្កើតគោលនយោបាយដ៏ទូលំទូលាយ និងអនុវត្តគោលនយោបាយនោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នៅក្នុងសុន្ទរកថាគន្លឹះជូនដល់អង្គវេទិកា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍អំពីវឌ្ឍនភាពដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បេសកកម្មរបស់ក្រសួងគឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជា​អ្នកជួយសម្របសម្រួល និងជាទីពំនឹងរបស់វិស័យឯកជនតាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និង ចុះពិន័យ»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ដាក់​ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៧ រួមមាន៖១.ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់,២.ការអភិ​វឌ្ឍនិងទំនើបកម្មសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម,៣.ការអភិវឌ្ឍគុណវុឌ្ឍិនិងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាព​ជាតិ,៤.ការពង្រឹងការគ្រប់គ្រងនិងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត,៥.កា រ​​ពង្រឹងតួនាទីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីលើកកម្ពស់សមត្ថភាពក្នុងវិស័យសាធារណៈ និងឯកជន,៦.ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងទី៧.ការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័ន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានរម្លឹកឡើងវិញថា វិស័យ ឧ.វ.ប.ន. មានសារៈសំខាន់ចំពោះកំណើន និងការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់វិស័យ។ សម្តេចមហារដ្ឋសភាធិការធិបតី​បាន​ផ្តល់​នូវ​អនុសាសន៍​គោល​នយោបាយ​សំខាន់ៗ​ចំនួន​ ៥ ដើម្បី​ជំរុញ​គោលដៅ​ដែលមានដូចជា៖

  • ទី១៖ យើងត្រូវលើកទឹកចិត្តពង្រឹងការសម្របសម្រួលលើគ្រប់វិស័យនិងគ្រប់ស្រទាប់នៃរដ្ឋាភិបាល ជំរុញភាពជាដៃគូសាធារណៈឯកជននិងប្រជាពលរដ្ឋ និងលើកកម្ពស់តួនាទីតាមដានត្រួតពិនិត្យរបស់សភាលើវិស័យ ឧ.វ.ប.ន.។
  • ទី២៖យើងត្រូវធ្វើការជ្រើសរើសបច្ចេកវិទ្យា ដែលស្របតាមគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដោយធានាថា ការច្នៃប្រឌិតនិងនវានុវត្តន៍ទាំងអស់នឹងរួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្នសង្គម និងការការពារបរិស្ថាន។ គួរកត់សម្គាល់ថា ការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយពង្រីកសក្ដានុពលសេដ្ឋកិច្ចសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាប័ន្ន និងសមធម៌បន្ថែមទៀតសម្រាប់កម្ពុជា។
  • ទី៣៖ យើងត្រូវបង្កើតនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្ត ដែលជំរុញដល់ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ការងារស្ដង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីវាយតម្លៃអនុលោមភាពដោយកាត់បន្ថយហានិភ័យនិងគ្រោះថ្នាក់
    ផ្សេង​ៗដែលអាចកើតមានឡើងពីវិស័យនេះ។ យើងត្រូវរម្លឹកខ្លួនឯងជានិច្ចថា ភាពជោគជ័យ ឬបរាជ័យរបស់ប្រទេសជាតិយើង គឺអាស្រ័យ លើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតាមវិស័យប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពខ្ពស់។ការផ្តោតទៅលើគោលការណ៍«ចុះជួយជាជាងចុះចាប់និងចុះរំខាន»ដែលឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងឯកឧត្តមហែម វណ្ណឌី បានលើកឡើងកាល​ពី​សន្និបា​ត​​ក្រសួងកន្លងទៅថ្មីៗនេះគឺពិតជាចាំបាច់ណាស់ដើម្បីបង្កើនទំនាក់ទំនងនិងកិច្ចសហ​ប្រតិបត្តិ​ការ​ល្អ រវាងវិស័យសាធារណៈ និងឯកជន និងជំរុញការចូលរួមឱ្យបានសកម្មរបស់ប្រជាពលរដ្ឋ។
  • ទី៤៖ យើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង និងធ្វើការវិនិយោគធនធានបន្ថែមទៀត លើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ រួមនឹងការពង្រឹងមូលធនមនុស្ស ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។ បើមិនដូច្នេះទេ យើងមិនអាចតាមទាន់និន្នាការ នៃការអភិវឌ្ឍបច្ចេកវិទ្យាបាននោះឡើយ។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងអ្នកពាក់ព័ន្ធពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល  ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាក្រសួងសាម៉ីដឹកនាំការងារបច្ចេកវិទ្យា ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) ក្នុងប្រព័ន្ធការងារ ដើម្បីបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពឱ្យបានកាន់តែខ្ពស់ ដោយកាត់បន្ថយនូវភាពយឺតយ៉ាងបង្កដោយការិយាល័យធិបតេយ្យ។
  • ទី៥៖ យើងគួររៀបចំយន្តការ និងយុទ្ធនាការថ្មីៗជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជាការផ្សព្វផ្សាយយុទ្ធនាការទាក់ទងនឹង ការបណ្តុះវប្បធម៌នវានុវត្តន៍ ក្រោមពាក្យស្លោក «នវានុវត្តន៍សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង» ការទទួលបានទឹកស្អាតក្រោមពាក្យស្លោក «ទឹកស្អាតសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង» និងលើកកម្ពស់ការផ្គត់ផ្គង់ និងការទទួលទានអាហារប្រកបដោយសុវត្ថិភាព និងសុខភាពល្អក្រោមប្រធានបទ«អាហារសុវត្ថិភាពនិងសុខភាពសម្រាប់មនុស្សគ្រប់គ្នានិងគ្រប់ទីកន្លែង»។យើងមិនអាចអភិ​វឌ្ឍ​សង្គមរបស់យើង និងសម្រេចបាននូវចក្ខុវិស័យរបស់យើងឆ្នាំ២០៥០បានទេប្រសិន​បើយើង​មិនមានធនធានមនុស្ស ប្រកបដោយចំណេះដឹង មានសីលធម៌ និងសុខភាពល្អ ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *