កម្មវិធីថ្នាក់ជាតិ ស្ដីពី«ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

ភ្នំពេញ ៖ ​កម្មវិធីថ្នាក់ជាតិ ស្ដីពី«ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមប្រធានបទ ៖ បង្កើនជំនាញ បង្កើនឱកាស បង្កើនចំណូល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធីអភិវឌ្ឍន៍ជំនាញ បានលើកឡើងថា កម្មវិធីប័ណ្ណជំនាញនេះបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេសចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ចាំបាច់តាមតម្រូវការ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«គិតត្រឹមឆ្នាំ ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់ថវិកាបដិភាគសរុបចំនួន ២០,៤៥ លានដុល្លារអាម៉េរិក ដល់គម្រោងបណ្តុះបណ្តាលជំនាញចំនួន ២២៣ គម្រោង សម្រាប់ សិក្ខាកាមចំនួន ៥០ ១០៨ នាក់ (ស្ត្រី ៣៩%) ដែលជាយុវជនមុនបម្រើការងារ និងបុគ្គលិក រោងចក្រ-សហគ្រាស ។ ថវិកាបដិភាគនេះ ស្មើនឹង ៥១% នៃថ្លៃបណ្តុះបណ្តាលសរុប ប្រមាណ ៤០ លានដុល្លារអាម៉េរិក ខណៈ៤៩%ទៀតជាការចូលរួមរបស់វិស័យឯកជន ចំនួន ៥០០ (រោងចក្រ-សហគ្រាស និងសមាគមធុរកិច្ច) និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦៧ »។

ក្នុងន័យនេះ វិស័យអាទិភាពដែលមូលនិធិអភិវឌ្ឍន៍ជំនាញបានចូលរួមបដិភាគ រួមមាន ៖ ទេសចរណ៍, កម្មន្តសាល, ឌីជីថល, សំណង់, យានយន្ត, អេឡិចត្រូនិក និងវិស័យផ្សេងៗ ដែលមានតម្រូវការខ្ពស់ពីឧស្សាហកម្ម ។ ការវាយតម្លៃលទ្ធផលបន្ទាប់ពីការបណ្តុះបណ្តាល បានឆ្លុះបញ្ចាំងពីគុណភាព, តម្លៃនៃលុយ និងទំនុកចិត្តទៅលើយន្តការ និងលទ្ធផលនៃ ការបណ្តុះបណ្តាល តាមរយៈសូចនាករសមិទ្ធកម្មគន្លឹះ ដែលរួមមាន៖ អត្រាបញ្ចប់ការ សិក្សាខ្ពស់រហូតដល់ ៩៦%, កម្រិតពេញចិត្តរបស់សិក្ខាកាមលើវគ្គបណ្តុះបណ្តាល ៨២%, អត្រាទទួលបានការងារធ្វើរបស់សិក្ខាកាម ៨៨%, អត្រាពេញចិត្តរបស់និយោជក ៨៥%, ការកើនឡើងជាមធ្យមនៃប្រាក់បៀវត្សប្រមាណ ២០% ។

យ៉ាងណាក៏ដោយ បើទោះបីទទួលបានជោគជ័យក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យឯកជនក្នុងប្រព័ន្ធក្តី មូលធិអភិវឌ្ឍន៍ជំនាញ បានកត់សម្គាល់ឃើញថា បងប្អូន ក្នុងវិស័យ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវការឱកាសអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនផលិតភាព ពង្រីកទីផ្សារ និងបង្កើនចំណូល ខណៈចំនួនអ្នកចុះឈ្មោះក្នុងប្រព័ន្ធផ្ទាលឌីជីថល (Cam-IE) នៅមានកម្រិតទាប បើធៀបទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។ ក្នុងន័យនេះ, អង្គភាពប្រតិបត្តិមូលនិធិ អភិវឌ្ឍន៍ជំនាញ បានសិក្សា និងសំយោគនូវបទពិសោធក្នុងប្រទេស និងពីបណ្តាប្រទេស ក្នុងតំបន់ និងបានពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តួចផ្តើមនូវ កម្មវិធីអន្តរាគមន៍ថ្មីមួយ គឺ «កម្មវិធីប័ណ្ណជំនាញ – Skills Voucher» ដែលជាអត្ថប្រយោជន៍ បន្ថែមរបស់រាជរដ្ឋាភិបាលដល់តួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហា កង្វះលទ្ធភាពទទួលបានឱកាសអភិវឌ្ឍសមត្ថភាព ។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីប័ណ្ណជំនាញ ឬ Skills Voucher នេះ, តួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះក្នុងប្រព័ន្ធ Cam-IE នឹងទទួលប័ណ្ណជំនាញអេឡិចត្រូនិចមួយ ដែលមានតម្លៃស្មើនឹង ៦០០ ០០០ រៀល ។ ប័ណ្ណ ជំនាញនេះ មិនអាចប្តូរជាសាច់ប្រាក់បានទេ ហើយអាចប្រើប្រាស់បាន ដើម្បីយកទៅ សិក្សាជំនាញបច្ចេកទេស ឬជំនាញទន់ចាំបាច់នានារបស់គ្រឹះស្ថានសាធារណៈ, ឯកជន ឬ អង្គការ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រាច់ពីមូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុង ន័យធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ ។ ជាយន្តការអនុវត្ត តួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ (ទាំងអ្នកចុះឈ្មោះពីមុន និងទើបតែចុះឈ្មោះ) នឹងទទួល បានប័ណ្ណជំនាញដោយស្វ័យប្រវត្តិ ហើយអាចប្រើប្រាស់ប័ណ្ណនេះដោយគ្រាន់តែចូលទៅ កាន់គេហទំព័រផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ហើយជ្រើសរើសវគ្គបណ្តុះបណ្តាល ណាមួយដែលត្រូវនឹងតម្រូវការ ។ ពេលនោះ ប្រព័ន្ធនឹងតម្រូវឱ្យពួកគាត់ចូលក្នុងគណនី Cam-IE ដែលបានចុះឈ្មោះជាមុនសិន ទើបពួកគាត់អាចដាក់ស្នើសុំសិក្សាវគ្គបណ្តុះបណ្តាល ណាដែលបានជ្រើសរើសលើគេហទំព័រមូលនិធិអភិវឌ្ឍន៍ជំនាញ ។ ក្រោយពីការដាក់ស្នើសុំ សិក្សាវគ្គនោះរួចរាល់ គ្រឹះស្ថានបណ្តុះបណ្តាល នឹងធ្វើការទាក់ទងទៅកាន់តួអង្គសេដ្ឋកិច្ច ក្រៅប្រព័ន្ធដោយផ្ទាល់ ដើម្បីត្រៀមចូលសិក្សាតាមពេលវេលាដែលបានកំណត់ ។ លទ្ធផល រំពឹងទុកបន្ទាប់ពីការបណ្តុះបណ្តាល គឺការកើនឡើងនូវចំណេះជំនាញ, ផលិតភាព និង ភាពប្រកួតប្រជែង ដើម្បីចាប់យកឱកាសក្នុងការបង្កើនចំណូល និងការពង្រីកអាជីវកម្ម ស្របតាមគោលបំណងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់មូលនិធិអភិវឌ្ឍន៍ជំនាញរហូតទទួលបានលទ្ធផលផ្លែផ្កាដូចដែលបានឃើញជាក់ស្ដែងនាពេលបច្ចុប្បន្ន ជាពិសេស ការបង្កើត និងឈានដល់ការដាក់ឱ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិ ស្ដីពី«ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖

«ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមប្រធានបទ បង្កើនជំនាញ, បង្កើនឱកាស និងបង្កើនចំណូល ។ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងការកោតសរសើរចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រហូតធ្វើឲ្យគំនិតផ្តួចផ្តើមនៃកម្មវិធី បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះលេចចេញជារូបរាងឡើងក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានតម្រូវការចាំបាច់ ក្នុងការពង្រឹងសមត្ថភាព និង ជំនាញរបស់ខ្លួន ស្របតាមតម្រូវការទីផ្សារការងារ ទាំងបច្ចុប្បន្ន និង អនាគត»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិមួយនេះបានឆ្លុះបញ្ចាំងច្បាស់អំពីទិសដៅគោលនយោបាយដ៏ច្បាស់លាស់ និងឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូចត្រូវបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះ  «មនុស្ស» ត្រូវបានកំណត់ជាអាទិភាពគន្លឹះទី១៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ចែករំលែកអំពីច្បាប់ ស្តីពី «ការវិនិយោគនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

ឯកឧត្តមអគ្គលេខាធិការ បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ភាពរីកចម្រើនរបស់វិស័យឯកជន

ការដឹកជញ្ជូនអ្នកដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកោះត្រល់ កំពុងរង់ចាំការសម្រេចពីវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរនឹងអាច​ធ្វើដំណើរតាម​នាវា​ទៅកម្សាន្ត​កោះត្រល់​នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម​ផ្តល់​ការអនុញ្ញាតជា​ផ្លូវ​ការ

ឧស្សាហកម្មថាមពលស្អាត កំពុងជំរុញកំណើនវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០%

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/02/2026

ការវិភាគថ្មីដែលផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត និង បោះពុម្ពផ្សាយនៅក្នុង Carbon Brief បានរកឃើញថា វិស័យថាមពលស្អាតរបស់ប្រទេសចិនបានកើនឡើងជិតទ្វេដងចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥

កសិករ​ម្នាក់នៅ​ខេត្តមណ្ឌលគិរី ដាំតែបន្លែសុវត្ថិភាព អាចរកចំណូល​បានជិត ​១ម៉ឺនដុល្លារ​ ក្នុង ១ឆ្នាំ ចិញ្ចឹម​គ្រួសារ​បានរស់​ស្រួល

ជំនួញ, ព្រឹត្តិការណ៍

• 06/02/2026

កសិករ​នៅភូមិ​ចំការតែដាំតែបន្លែសុវត្ថិភាពក៏អាច​រកចំណូលបាន​យ៉ាបន្លែ​សុវត្ថិភាពរបស់​កសិករមកពីខេត្ត​មណ្ឌលគិរី ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់​ពីគុណភាព​ និងសុវត្ថិភាព ហើយក៏មាន​ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញទទួលទិញយកមកដាក់​លក់​បន្តក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា ង​ក្រាស់ក្រែល​សម្រាប់ចិញ្ចឹមគ្រួសារ​ឱ្យរស់នៅយ៉ាង​សុខសាន្ត​.....

អ្នកជំនាញជំរុញឱ្យពលរដ្ឋគួរចេះត្រៀមខ្លួនចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2026

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យពលរដ្ឋកម្ពុជាគួរចេះប្រុងប្រយ័ត្នខ្ពស់ចំពោះវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ ដែលមានភាពមិនប្រាកដប្រជា

ដាហ្ស ប្រមូលផ្តុំអ្នកបើកបរកង់បីរាប់រយគ្រឿង មកចែករំលែកពីច្បាប់ចរាចរណ៍ និងចែកអាំងប៉ាវនាំលាភមុនថ្ងៃចូលឆ្នាំចិន!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/02/2026

ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតជំនួបយ៉ាងពិសេសជាមួយបងប្អូនរត់កង់បីជាច្រើនគ្រឿង ក្នុងគោលបំណងសំណេះសំណាលពីសុខទុក្ខ ជាពិសេស បង្កើតបរិយាកាសចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍

ដីទំហំជាង​ ២១ហិកតា​ នៅស្រុកអណ្ដូង​មាស ត្រូវ​បានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព ជូន​ជនជាតិដើមភាគតិច គ្រឹង​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/02/2026

រដ្ឋបាលខេត្តរតនគិរី បានចុះ​បញ្ជីដីទំហំ​ជាង ​២១ ​ហិកតា ​ក្នុងស្រុក​អណ្ដូង​មាស​ ខេត្ត​រតនគិរី ជា​ដីសមូហភាព​ជូន​ដល់​បងប្អូនជនជាតិដើមភាគតិច គ្រឹង

សណ្ឋាគារលំដាប់ផ្កាយ៤ និងរីសត តម្លៃជិត ៥លានដុល្លារ នឹងបង្ហាញរូបរាងនៅត្រើយខាងលិចបឹង ខេត្តតាកែវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/02/2026

សណ្ឋាគារលំដាប់ផ្កាយ៤ រួមជាមួយនឹងមជ្ឈមណ្ឌលកម្សាន្ត គម្រោងរីសត «រីវើរគោកធ្លក» ដែលមានតម្លៃសរុបជិត ៥លានដុល្លារអាម៉េរិក នឹងលេចរូបរាងឡើងនៅក្រុងដូនកែវ

ចិន បន្តតំណែងជាប្រទេសដែលមានតំបន់ដីសើមធំជាងគេបំផុតនៅអាស៊ី និងទី៤ នៅលើពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/02/2026

ផ្ទៃដីសរុបនៃតំបន់ដីសើមក្នុងប្រទេសចិនបានបន្តជាប់ចំណាត់ថ្នាក់ធំបំផុតជាងគេទី ១នៅអាស៊ី និងទី៤នៅលើពិភពលោក

ការបង្ក្រាប​អំពើ​ឆបោក​តាមអនឡាញ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច​រយៈពេល​ខ្លី តែផ្ដល់​ផល​ចំណេញរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/02/2026

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បានលើកឡើង​ថា ការបង្ក្រាបអំពើឆបោកងតាមអនឡាញ អាច​នឹងធ្វើឱ្យប៉ះពាល់ផល​សេដ្ឋកិច្ចរយៈពេលខ្លី ប៉ុន្តែ​វា​នឹង​ផ្ដល់​ផល​ចំណេញមកវិញរយៈពេលវែង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *