ទីក្រុងចំនួន ៣ អនុវត្តគម្រោងច្នៃប្រឌិត ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានបង្ហាញថា ទីក្រុងជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ប៉ុន្តែមានទីក្រុងចំនួន ៣ កំពុងអនុវត្តគម្រោងច្នៃប្រឌិត ដែលបង្ហាញពីរបៀបដោះស្រាយដើម្បីធ្វើឱ្យទីក្រុងកាន់តែមាននិរន្តរភាព និងមានភាពរួមបញ្ចូលគ្នា ជាពិសេសអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបានយ៉ាងប្រសើរ។

ទីក្រុងទី ១ គឺទីក្រុង Rosario ប្រទេសអាហ្សង់ទីន ដែលធ្វើការផ្លាស់ប្តូរតាមរយៈកម្មវិធីកសិកម្មតាមទីក្រុង ហើយវាបានក្លាយជាផ្នែកសំខាន់មួយនៃភាពធន់របស់ទីក្រុងទៅនឹងគ្រោះទឹកជំនន់ និងកំដៅ។ ទីក្រុង​នេះធ្លាប់​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំ​ដែល​រួម​ផ្សំ​ជាមួយនឹង​ជំនន់​ ហើយមនុស្សរាប់ពាន់នាក់ប្រឈមមុខនឹងអសន្តិសុខស្បៀង ភាពអត់ការងារធ្វើ ការផ្លាស់ទីលំនៅ និងភាពក្រីក្រ។

នៅឆ្នាំ២០០០ ទីក្រុង Rosario បានជំរុញឲ្យពលរដ្ឋដាំដុះដំណាំនៅលើដីទំនេរ ហើយលក់វានៅទីផ្សារក្នុងស្រុក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ បន្ទាប់ពីរងគ្រោះទឹកជំនន់ធំក្នុងឆ្នាំ ២០០៧ តំបន់រងគ្រោះពីទឹកជំនន់ត្រូវបានអភិវឌ្ឍទៅជាសួនបន្លែសម្រាប់កសិកម្មក្នុងទីក្រុង។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានធ្វើការដើម្បីបំប្លែងដីទំនេរទៅជាដីកសិកម្មបៃតង ហើយឥឡូវនេះ វិស័យកសិកម្មមានលក្ខណៈពិសេសយ៉ាងលេចធ្លោនៅក្នុងផែនការយុទ្ធសាស្រ្តរបស់ទីក្រុងនេះ។ លើសពីនេះ ទីក្រុង Rosario បានក្លាយជាអ្នកឈ្នះរង្វាន់ធំនៃពានរង្វាន់ WRI Ross Center Prize for Cities 2020-2021 ដោយបានយកវិធីសាស្រ្តរួមដែលបង្ហាញពីការផ្លាស់ប្តូរតាមរយៈវិស័យកសិកម្មក្នុងទីក្រុងទៅក្នុងគោលនយោបាយបរិស្ថាន និង ការប្រើប្រាស់ដីទំនេរ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងធន់នឹងអាកាសធាតុ។

ទីក្រុងទី ២ គឺទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក បានបង្ហាញពីរបៀបដែលការផ្លាស់ប្តូរផ្លូវរបស់ទីក្រុង ដែលឈានទៅដល់ការអភិវឌ្ឍន៍នៃប្រព័ន្ធសកម្មភាពថ្មី និងការចូលរួមនយោបាយនៅក្នុងទីក្រុង។ Via RecreActiva គឺជាកម្មវិធីបិទផ្លូវធំនៅចុងសប្តាហ៍ដើម្បីបើកឲ្យប្រើប្រាស់សម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់។

Via RecreActiva ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០០៣ ដោយសម្ព័ន្ធម្ចាស់អាជីវកម្មក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអនាម័យ និង ជីវភាពរស់នៅរបស់ពលរដ្ឋនៅកណ្តាលទីក្រុង ដោយយកគំរូតាមកម្មវិធីស្រដៀងគ្នានៅទីក្រុង Bogota ប្រទេសកូឡុំប៊ី។ កម្មវិធីនេះបានលើកឡើងពីសារៈសំខាន់នៃការមិនប្រើម៉ូតូ និង រថយន្ត ដោយបង្ហាញពីភាពរស់រវើកនៃកន្លែងសាធារណៈដោយគ្មានយាន្តជំនិះទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីទទួលបានជោគជ័យដោយបានជួយជំរុញឱ្យមានការកើនឡើងនៃការជិះកង់។ នៅឆ្នាំ ២០០៩ សម្ព័ន្ធជាច្រើនបានរួមគ្នាបញ្ចុះបញ្ចូលនូវផែនការថ្មីគឺការធ្វើដំណើរដោយមិនប្រើម៉ូតូ ហើយវាត្រូវបានអនុម័តដោយសាលាក្រុងបានជោគជ័យ។ នៅឆ្នាំ ២០១០ ពួកគេក៏បានធ្វើយុទ្ធនាការដោយជោគជ័យប្រឆាំងនឹងការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនសម្រាប់ចរាចរណ៍ម៉ូតូផងដែរ។

ទីក្រុងទី ៣ គឺទីក្រុងបាងកក ប្រទេសថៃ បានអនុវត្តកម្មវិធី Baan Mankong ដែលជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង និងទំនាក់ទំនងរវាងអាជ្ញាធរ និងសហគមន៍ក្រីក្រក្នុងទីក្រុង។ ទីក្រុងនេះប្រឈមមុខនឹងបញ្ហានៃការផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធដល់ការតាំងទីលំនៅក្រៅផ្លូវការ ហើយបញ្ហានេះគឺកាន់តែធ្ងន់ធ្ងរឡើងដោយសារទឹកជំនន់។ Baan Mankong គឺជាកម្មវិធីថ្នាក់ជាតិដែលគាំទ្រសហគមន៍អនាធិបតេយ្យក្នុងទីក្រុងតាមរយៈការចរចារនៃការកាន់កាប់ជាផ្លូវការ ការផ្តល់ហិរញ្ញប្បទាន និង ការឧបត្ថម្ភដើម្បីកែលម្អលំនៅដ្ឋានស្របតាមផែនការទប់ទល់នឹងទឹកជំនន់ទូទាំងទីក្រុង។ លើសពីនេះ ការធ្វើការតាមរយៈបណ្តាញសហគមន៍មូលដ្ឋានគឺជាគន្លឹះក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថ្មីនៃហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលបានបង្កើនភាពធន់របស់ទីក្រុងចំពោះវិបត្តិផ្សេងៗ។ ក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ បណ្តាញដែលត្រូវបានបង្កើតឡើងក្រោមកម្មវិធី Baan Manong ត្រូវបានលើកកម្ពស់ និងផ្តល់ជំនួយជាច្រើនដើម្បីជួយសហគមន៍ដែលរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 21/06/2024

សត្វជន្លេន គេអាចទាញយកប្រយោជន៍បានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាមកកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/06/2024

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធមានដំណាក់​សំខាន់ៗ៥ដំណាក់កាល ដែល​ប្រជាពលរដ្ឋ​និង​ម្ចាស់ដីធ្លីទាំងអស់​គួរ​ស្វែង​យល់​

ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/06/2024

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធ

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។