ពីឡុតអ៊ុយក្រែនអាចប្រតិបត្តិការ F-16 នឹងធ្វើឲ្យជម្លោះនៅអ៊ុយក្រែនវិវត្តកាន់តែខ្លាំង

ទីបំផុត ក្រោយការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរនោះ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែននឹងអាចទទួលបានយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក F-16 តាមសំណើហើយទោះបីជាមិនទាន់អាចបញ្ជាក់លំអិតអំពីចំនួនប្រាកដនៅឡើយក្តី។

នាយករដ្ឋមន្ត្រីហូឡង់នៅក្នុងជំនួបដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យនោះបានអះអាងថា ប្រទេសហូឡង់ និងដាណឺម៉ាក នឹងក្លាយជាប្រទេសដំបូងគេបំផុតក្នុងការផ្កត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះតាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត។

ទោះបីជាភាគីខាងសមាជិកណាតូមិនហ៊ានអះអាងអំពីចំនួនយន្តហោះចម្បាំងដែលត្រូវផ្តល់ឲ្យក្តី ប៉ុន្តែភាគីលោក Zelensky ហាក់ដូចជាមានជំនឿចិត្តច្បាស់ណាស់ថានឹងអាទទួលបានយន្តហោះចម្បាំងថ្មីៗ F-16 យ៉ាងហោចណាស់៤២គ្រឿងនិងនៅក្រោយពេលដែលពីឡុតអ៊ុយក្រែនបញ្ចប់វគ្គហ្វឹកហាត់ហោះហើរនៅអឺរ៉ុប។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានថ្លែងថា វគ្គហ្វឹកហាត់ពីឡុតអ៊ុយក្រែនសម្រាប់ការប្រើប្រាស់យន្តហោះចម្បាំង F-16 គឺបានចាប់ផ្តើមដំណើរការរួចរាល់ដែលតាមផែនការវគ្គនេះនឹងអាចបញ្ចប់ទៅត្រឹមរយៈពេល៦ខែខាងមុខ។

តើនឹងមានការវិវត្តយ៉ាងណាបន្ថែមទៀតសម្រាប់ស្ថានភាពជម្លោះនៅអ៊ុយក្រែនក្រោយពេលដែលពីឡុតអ៊ុយក្រែនអាចធ្វើការហោះហើរយន្តហោះចម្បាំង F-16?

អស់រយៈពេលជាង១ឆ្នាំមុនពេលដែលរដ្ឋបាលអាមេរិក លោក Joe Biden បានផ្លាស់ប្តូរការសម្រេចចិត្តសាជាថ្មី ពោលគឺនៅថ្ងៃទី១៩ខែឧសភាកន្លងដោយការប្រកាសអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ F-16 ជូនអ៊ុយក្រែន ប៉ុន្តែក្នុងលក្ខខណ្ឌតែមួយគត់គឺហាមប្រាមការហោះហើរទាំងឡាយណាដែលចូលទៅដល់ទឹកដីរបស់រុស្ស៊ីទាំងដែលយើងអាចមើលឃើញហើយថាជាធម្មតាការសន្យានៅលើសមរភូមិហាក់ដូចជាមិនសូវបានអនុវត្តខ្ជាប់ខ្ជួននោះឡើយ ឬមិនអាចរាយការណ៍បានត្រឹមត្រូវ និងបានត្រឹមតែការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ។

ស្ថានភាពអ៊ុយក្រែនមុនពេលមាន F-16 សម្រាប់ប្រតិបត្តិការវាយប្រហារតាមអាកាសនោះកងកម្លាំងក្រុងគៀវមានប្រើប្រាស់ត្រឹមតែយន្តហោះម៉ូដេលចាស់សល់ពីសូវៀត MiG-29 ប៉ុណ្ណោះដែលមិនមានលទ្ធភាពក្នុងការវាយប្រហារចូលដល់រុស្សីឬសូម្បីចូលក្បែរព្រំដែនរបស់រុស្ស៊ីឡើយទាំងល្បឿន និងបច្ចេកវិទ្យាប្រយុទ្ធ។

យន្តហោះចម្បាំងទំនើបរុស្ស៊ីអាចហោះហើរបានឆ្ងាយនិងលឿនជាងយន្តហោះរបស់អ៊ុយក្រែនដល់ទៅ ២ ឬ៣ដង និងប្រព័ន្ធរ៉ាដាយ៉ាងមានប្រសិទ្ធភាពផងដែរ។

ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលធ្វើឡើងកាលពីខែមិថុនាមិនអាចធ្វើអ្វីរុស្ស៊ីបានឡើយ ហើយបានត្រឹមបាត់បង់ជីវិតយោធាដល់ទៅជាង ៤៣ ០០០នាក់ និងអាវុធដល់ជាង ៥០០០គ្រឿងផ្សេងទៀតដោយពុំអាចបំបែករបាំងការពាររបស់រុស្ស៊ីបានឡើយ ជាពិសេសចំការមីនដ៏រឹងម៉ាំដែលរៀបចំដោយទ័ពរុស្ស៊ី។

ដូច្នេះ អ៊ុយក្រែនចាំបាច់មានតែការវាយប្រហារតាមអាកាសប៉ុណ្ណោះទើបអាចសង្ឃឹមទទួលបានលទ្ធផលល្អប្រសើរឡើងវិញ ហើយដែលចាំបាច់បំផុតត្រូវតែធ្វើឡើងនៅមុនកាលបោះឆ្នោតរបស់អាមេរិកមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បើមិនដូច្នោះទេជំហរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងអង្គការណាតូទាំងមូលនឹងអាចមានការផ្លាស់ប្តូរចំពោះអ៊ុយក្រែន ជាពិសេសប្រសិនបើប្រធានាធិបតីជាប់ឆ្នោតថ្មីគឺជាលោក Donald Trump ដែលតែងតែមានជំហក្នុងការបញ្ចប់សង្គ្រាមងាយៗលឿនៗមិនខ្វល់ពីប្រវត្តិនៃជម្លោះនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ