បរទេស៖ យោងតាមសមាគមរថយន្តអាមេរិក តម្លៃហ្គាសបានធ្លាក់ចុះជាង ២១% ពីកម្រិតខ្ពស់បំផុត ៥.០១ ដុល្លារក្នុងមួយហ្គាឡុងនៅថ្ងៃទី ១៤ ខែមិថុនា មកត្រឹមតែ ៣.៩៤ ដុល្លារកាលពីថ្ងៃពុធក្នុងសប្ដាហ៍កន្លងទៅនេះ ហើយអ្នកជំនាញជឿថា អតិថិជនចាប់ផ្តើមកត់សម្គាល់តម្លៃឡើងចុះនេះ ដោយមិនរាប់បញ្ចូលការលក់ប្រេងសាំង និងរថយន្ត ការលក់រាយសរុបនៅក្នុងខែកក្កដាបានកើនឡើង ០.៧% ក្នុងមួយខែ។
អ្នកសេដ្ឋកិច្ច និងអ្នកវិភាគឧស្សាហកម្មបាននិយាយថា រូបទាំងនេះបានបង្ហាញថា អ្នកទិញទំនិញកំពុងស្វែងរកវិធីសាស្ត្រដើម្បីរក្សាការចំណាយរបស់ពួកគេ។ ប៉ុន្តែមានសំណួរដ៏ធំបំផុតដែលធ្វើឲ្យមានក្តីបារម្ភនាពេលអនាគតថា តើរយៈពេលអតិផរណានឹងនៅតែបន្តយូរប៉ុណ្ណា និង ហើយថាតើអាកប្បកិរិយារបស់អ្នកប្រើប្រាស់ផ្លាស់ប្តូរដូចម្ដេច?
ខណៈពេលដែលតម្លៃហ្គាសកើនឡើង ២៤% ធៀបនឹងឆ្នាំមុន អ្នកប្រើប្រាស់កំពុងមានអារម្មណ៍ធូរស្រាលខ្លះពីការធ្លាក់ចុះតម្លៃនាពេលថ្មីៗនេះ ហើយការលក់រាយក៏កំពុងរក្សាស្ថិរភាពដែលបានកើនឡើងពីចំនួន ៩ ក្នុងចំណោម ១៣ យោងទៅតាមរបាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មកាលពីថ្ងៃពុធ។ ការលក់រាយនេះបានបង្ហាញថា ការធ្លាក់ចុះនូវតម្លៃឧស្ម័ននេះ គឺប្រជាជនអាចនៅសល់ប្រាក់ខ្លះសម្រាប់ទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។
បន្ទាប់ពីការធ្លាក់ថ្លៃហ្គាសអស់រយៈពេលប្រាំបួនសប្តាហ៍ ប្រជាពលរដ្ឋជាច្រើនបានសាទរ និងបាននិយាយថា ៖ “នេះជាដំណឹងល្អ តោះទៅទិញទំនិញ” ខណៈដែលលោកប្រធានាធិបតីអាមេរិក លោក Biden បានព្យាយាមបញ្ចុះតម្លៃហ្គាសយ៉ាងខ្លាំងចំពេលដែលការវាយតម្លៃអនុម័តធ្លាក់ចុះ ហើយរដ្ឋបាល Biden បានបញ្ចេញប្រេងចំនួន ១៨០ លានបារ៉ែលពី Strategic Petroleum Reserve។ យ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិ CNBC កាលពីខែកក្កដា បានបង្ហាញថា ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋបាលលោក Biden ក៏ដោយ ក៏ប្រជាជនអាមេរិកត្រឹមតែ ១២% ប៉ុណ្ណោះដែលជឿថាគោលនយោបាយរបស់លោក Biden ថាមានប្រសិទ្ធភាព៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនរដ្ឋចិន Huawei បង្ហាញគំរូថ្មសាករថយន្តអគ្គិសនីថ្មី មានសមត្ថភាពខ្លាំងដាច់គេក្នុងបច្ចេកវិទ្យាបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/07/2025
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បង្ហាញគំរូថ្មនៃរថយន្តអគ្គិសនីថ្មីមួយដែលមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំងជាងកម្រិតថាមពលដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងដំណើរការដល់ទៅ ២ ឬ ៣ ដងឯណោះ