សហរដ្ឋអាមេរិកនឹងកាត់បន្ថយប្រាក់បំណុលមួយចំនួនពីប្រជាពលរដ្ឋដែលមានចំណូលទាប

យោងទៅតាមរបាយការណ៍មួយដែលចេញពីសេតវិមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសថា លោកនឹងលើកលែងកម្ចីរហូតដល់ ១ មួយម៉ឺនដុល្លារ ទៅលើបំណុលអប់រំរបស់សិស្សអាមេរិករាប់លាននាក់ ហើយក៏រួមបញ្ចូលទាំងបុគ្គលដែលមានចំណូលតិចជាង ១២៥ ០០០ ដុល្លារក្នុងមួយឆ្នាំ ក៏ដូចជាគ្រួសារដែលមានចំណូលតិចជាង ២៥០​ ០០០ ដុល្លារ ជាពិសេសសម្រាប់សិស្ស Pell Grant ដែលមានការលើកលែងបំណុលរហូតដល់២ម៉ឺន។

សេចក្តីថ្លែងការណ៍របស់សេតវិមាន ក៏បានបញ្ជាក់ផងដែរថា កញ្ចប់ជំនួយនេះគឹសម្រាប់ដោះស្រាយនូវវិបត្តិហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតរាត និងអាចជួយសម្រួលដល់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីការពារការខកខានសងប្រាក់កម្ចីបន្តនៅឆ្នាំបន្ទាប់។ កញ្ចប់ជំនួយនេះមិនរាប់បញ្ចូលបុគ្គល និងគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នោះទេ ដែលវាកំណត់ថាជាអ្នកដែលមានប្រាក់ចំណូលច្រើនជាងគេ ៥ ភាគរយនៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ មានការរិះគន់ខ្លះនៃផែនការនេះ ជាមួយនឹងចម្ងល់លើកឡើងថា តើគ្រួសារដែលមានចំណូល ១២៥ ០០០ ដុល្លារ ឬ ២៥០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ អាចចាត់ទុកថាជា “អ្នកមានជីវភាពកម្រិតមធ្យម” បានមែនឬទេ? បុគ្គល និងគ្រួសារដែលទាញបានចំណូល ១២៥ ០០០ ដុល្លារ ឬ ២៥០ ០០០ ដុល្លារ  អាចចាត់ទុកថាជាវណ្ណៈកណ្តាល អាស្រ័យលើកន្លែងដែលពួកគេរស់នៅ និងទំហំនៃគ្រួសាររបស់ពួកគេ។ ការស្រាវជ្រាវ Pew បានកំណត់ “អ្នកមានជីវភាពកម្រិតមធ្យម” ថាជាអ្នកដែលរកបានរវាង ២/៣ ឬ ២ ដងនៃប្រាក់ចំណូលគ្រួសារអាមេរិកជាមធ្យម។ ចំណែកឯវិទ្យាស្ថាន Urban កំណត់អ្នកមានជីវភាពកម្រិតមធ្យមថាជាគ្រួសារដែលរកចំណូលបានចន្លោះពី ១៥០ភាគរយ ទៅ ៥០០ភាគរយ នៃបន្ទាត់ភាពក្រីក្ររបស់រដ្ឋាភិបាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

ពូជកូនឈើហូបផ្លែកាន់តែមានតម្រូវការទីផ្សារនារដូវវស្សា

ជំនួញ, ព្រឹត្តិការណ៍

• 14/06/2024

សម្រាប់រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន និងមានប្រភពទឹកគ្រប់គ្រាន់ ជាអំណោយផលមួយសម្រាប់បងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដែលចូលចិត្តដាំដំណាំ និងដើមឈើហូបផ្លែ

អ្នកជំនាញលើកទឹកចិត្តឱ្យគ្រឹះស្ថានផ្ដល់កម្ចី និងអតិថិជនបើកចិត្តជជែកគ្នា ដើម្បីចៀសវាងកើតមានបញ្ហាណាមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

បញ្ហាមួយអាចកើតឡើង ប្រសិនបើអតិថិជនមិនមានលទ្ធភាពសង ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីតាមកិច្ចសន្យា ហើយភាគីទាំងពីរមិនបានជជែកគ្នាដើម្បីរកដំណោះស្រាយ។

សកម្មភាពសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្ត​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/06/2024

ប្រជាពលរដ្ឋ​ដែលសាងសង់ផ្ទះថ្មី​នៅក្នុង​ឆ្នាំ ២០២៤​នេះឃើញថា​មាន​ចំនួន​តិចជាង​ឆ្នាំ ២០២៣​ ដែលធ្វើឱ្យការលក់​គ្រឿងសំណង់​និងចំណូល​អ្នក​សាងសង់​ថយចុះ

តម្លៃប្រេងបន្តឡើងថ្លៃ ខណៈដែលការផ្គត់ផ្គង់អាចនឹងត្រូវបានរឹតបន្តឹងរហូតដល់ត្រីមាសទី៣ឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/06/2024

តម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៧ ភាគរយ ឬ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨៣ ភាគរយ ឬ ៨២,៦០ ដុល្លារក្នុងមួយបារ៉ែល

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ស្វែងយល់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

ភ្នំពេញ ៖ ចំណេះដឹងហិរញ្ញវត្ថុគឺជាបំណិនជីវិតមួយ ដែលបុគ្គលគ្រប់រូបត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាជួយឱ្យបុគ្គលនីមួយៗគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ...

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ