សហគមន៍កសិកម្មកម្ពុជាសម្លឹងឆ្ពោះទៅរកទំនើបកម្ម ក្នុងសិក្ខាសាលាប្រចាំឆ្នាំលើកទី៦
សិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំលើកទី ៦ ដែលរៀបចំដោយអង្គការហេហ្វឺកម្ពុជាបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមជាង ២៥០នាក់ រួមមានថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អ្នកតំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា