ក្រសួងកសិកម្ម គ្រោងបញ្ចេញប្រភេទក្លូនកៅស៊ូ២ប្រភេទ ធន់អាកាសធាតុ និងជំងឺ ហើយឆាប់បានផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គ្រោងបញ្ចេញប្រភេទក្លូនកៅស៊ូពីរប្រភេទ ដែលធន់នឹងអាកាសធាតុ ធន់នឹងជំងឺ ព្រមទាំងឆាប់ទទួលបានផលពី៥ឆ្នាំឡើងទៅ។

ការកើនឡើងនៃផលិតកម្មសំបកកង់ឡានក្នុងស្រុក ជាសញ្ញាវិជ្ជមានសម្រាប់វិស័យកៅស៊ូនៅកម្ពុជា

គិតមកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ក្នុងនោះរោងចក្រចំនួន ២កំពុងដំណើរការ និងមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

អ្នកឧកញ៉ា លឹម ហេង ៖ ការដាក់ទីតាំងរោងចក្រផលិតកង់រថយន្ដនៅកម្ពុជានឹងជួយជំរុញទីផ្សារកៅស៊ូក្នុងស្រុក

ក្នុងដំណើរទស្សនៈកិច្ចទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣  កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗជាច្រើន។ ក្នុងនោះក៏មានផងដែរនូវក្រុមហ៊ុន ផលិតកង់រថយន្ដរបស់ចិនគឺ ក្រុមហ៊ុន Wanli Tires។

ការប្រមូលទិញកៅស៊ូក្នុងស្រុកនឹងកើនឡើងក្រោយរោងចក្រផលិតសម្បកកង់ឡានរបស់ចិនដំណើរការ

អ្នកជំនួញដំណាំកៅស៊ូនៅកម្ពុជាបានបង្ហាញពីភាពសុទិដ្ឋិនិយមថា តម្រូវការទីផ្សារកៅស៊ូ រួមជាមួយនឹងតម្លៃអាចនឹងកើនឡើងជាងពេលបច្ចុប្បន្នបន្ទាប់ពីរោងចក្រផលិត