ក្រសួង​ដែន​ដី និង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ បើកកិច្ចពិគ្រោះយោបល់ ដើម្បី​បញ្ចប់​ការ​រៀបចំ​សេចក្ដីព្រាង​ប្លង់គោល​ប្រើប្រាស់ដី​ និង​ផែនការ​ប្រើ​ប្រាស់​ដី​នៅក្រុង​បាវិត​

ក្រុងបាវិត​ ជា​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម ដែលកំពុង​ទទួលបានការ​ចាប់អារម្មណ៍ និងសន្ទុះ​វិនិយោគគួរឱ្យកត់សម្គាល់ ដូច្នេះ រដ្ឋាភិបាលបានរៀបចំផែនការនៃការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ដើម្បីជំរុញការវិនិយោគ