ចំណង​ដៃថ្មីជូនពលរដ្ឋខេត្តកំពត ៖​ ស្ពានឆ្លងព្រែក​កំពង់បាយ និង​ផ្លូវក្រវាត់ក្រុង​បាន​បើក​ការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលខេត្តកំពត​ បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងព្រែកកំពង់បាយ និងផ្លូវក្រវាត់ក្រុង​ដើម្បីបញ្ចៀស​ចរាចរណ៍ដែលតែងកកស្ទះពេលមានពិធីបុណ្យទាន​ និងថ្ងៃឈប់សម្រាកនានា

ខេត្តកំពត រំពឹងថា​នឹងក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា

ក្រុម​ការងារ​ចុះមូលដ្ឋានខេត្តកំពត បានជំរុញអភិវឌ្ឍន៍ខេត្តជាប់តំបន់ឆ្នេរ​សមុទ្រមួយនេះឱ្យក្លាយជា​គោលដៅទេសចរណ៍លំដាប់ទី​២ នៅក្នុងប្រទេស​កម្ពុជា​

អាជ្ញាធរខេត្តកំពត ជំរុញចលនាភូមិមួយផលិតផលមួយ បង្កើនការផលិត ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក

ស្របពេលដែលមាននិន្នាការជាតិនិយម គាំទ្រផលិតផលក្នុងស្រុករបស់ជនរួមជាតិខ្មែរ អាជ្ញាធរខេត្តកំពត បានជំរុញឱ្យមន្ត្រីជំនាញតាមរយៈលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ (OVOP) ខេត្តកំពត ជំរុញការលើកកម្ពស់ផលិតផលក្នុងស្រុក

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ លើកជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ក្លាយជាសហគមន៍គំរូនៅក្នុងខេត្តកំពត

សហគមន៍​ត្រពាំង​សង្កែបានក្លាយជា​សហគមន៍​គំរូ​មួយក្នុងការអភិវឌ្ឍ​សហគមន៍​ជាច្រើន​ទៀត នៅក្នុង​ខេត្ត​កំពត ដែលនឹង​ជួយលើកកម្ពស់ជីវភាពពលរដ្ឋ​ និងសេដ្ឋកិច្ចសហគមន៍

ផ្លូវជាតិលេខ​៤១ នឹងជួយជំរុញសក្ដានុពល​ទេសចរណ៍ និងការ​វិនិយោគ​ទៅកាន់ទឹកដីនៃខេត្តកំព​ត​​បន្ថែម​​ទៀត​​

គម្រោងផ្លូវជាតិលេខ​៤១ ​នឹងជួយ​ជំរុញវិនិយោគិន និងទេសចរ ទៅកាន់ទឹកដីខេត្តកំពត​បន្ថែមទៀត​ ស្រ​បនឹង​ផែនការ​របស់រាជរដ្ឋាភិបាល​កំណត់យកតំបន់ឆ្នេរ​ជាអាទិភាព

ខេត្តកំពត​ កំពុង​ក្លាយជា​តំបន់ឧស្សាហកម្មដ៏មានសក្ដានុពល ​​និងទាក់ទាញមួយ​ក្នុង​ប្រទេស​កម្ពុជា​

តាមផែនការអភិវឌ្ឍ​តំបន់ឆ្នេរ​របស់រាជរដ្ឋាភិបាល​កម្ពុជា ខេត្តកំពត​បាននិងកំពុង​ក្លាយជា​ខេត្ត​មួ​យ​ដែលមានការអអភិវឌ្ឍ​ឧស្សាហកម្ម​និងកំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ចូល….

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

ផ្សោតពណ៌ផ្កាឈូក អន្ទងចិត្តទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត

ការកើនឡើងនៃចំនួនផ្សោតពណ៌ផ្កាឈូកបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេង​សហ​គម​ន៍​​នេសាទព្រែក​ត្នោត ខណៈដែលសហគមន៍មួយនេះក៏សម្បូរសត្វសមុទ្រជាច្រើនប្រភេទផងដែរ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ការអភិវឌ្ឍលំនៅឋានបែប​លំហែកាយ​នៅខេត្តកំពត​កាន់តែមានភាពសកម្មយ៉ាងមមាញឹក

កំពត ៖ កំពត គឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ដោយមានតំបន់ជាច្រើនត្រូវបានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានជ្រើសរើសជាគោលដៅ និងសម្រុកអភិវឌ្ឍបន្ថែម…