សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ក្រោយចូលឆ្នាំខ្មែរ បណ្ដាខេត្តនានាចាប់ផ្ដើម​ប្រកាស​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ និងបន្ត​ចែក​បណ្ណជូនពលរដ្ឋ​

ដូច​ទៅនឹងការគ្រោងទុក​របស់ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ក្រោយពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ តាមបណ្ដាខេត្ត​មួយចំនួន​ចាប់ផ្ដើម​ប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លី និងចាប់ផ្ដើម​ចែកបណ្ណកម្មសិទ្ធិ​ជូន​ប្រ​ជា​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

ក្រសួង​រៀបចំដែនដីនគរូ​បនីយកម្ម​និងសំណង់​បានសម្រេច​ចុះបញ្ជី​ដី​នៅតំបន់​គ្រប់​គ្រង​និងការពារ​សត្វ​ផ្សោត​នៅខេត្តក្រចេះជាដីរដ្ឋ

ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

ការចុះបញ្ជីដីធ្លីបង្ហើយ គឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូចជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពីភាពក្រីក្រ

គ្រប់បណ្ដាខេត្តទូទាំងប្រទេសកំពុងពន្លឿន​ការចុះបញ្ជីដី​បង្ហើយ​នៅ​ដើមឆ្នាំ២០២៥​នេះ ខណៈក្រសួង​កំណត់​បញ្ចប់ឱ្យ​បានមុន​ចូលឆ្នាំខ្មែរ​

ការ​វាស់វែង​ និង​ចុះបញ្ជីដីធ្លី​ នៅតាម​តំបន់នានា​ទូទាំងប្រទេស​កម្ពុជា​នឹងឈានដល់ការ​បញ្ចប់ទាំង​ស្រុង​នៅមុន​ចូល​ឆ្នាំថ្មីប្រពៃណី​ខ្មែរ​​ខាងមុខនេះ

រដ្ឋ​មន្ត្រីក្រសួង​ដែនដី ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ថែរក្សា​បឹង​ទន្លេសាប​ឱ្យ​បានគង់វង្ស​សម្រាប់មនុស្ស​ជំនាន់​ក្រោយ

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បានជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវរួមគ្នា​ទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេ​សាបដែ​លជាធ​នធាន​ធម្មជា​តិដ៏មា​ន​តម្លៃ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​មនុ​ស្សជំនាន់ក្រោយ

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

ក្រសួងរៀបចំដែនដី ប្តេជ្ញាបញ្ចប់ការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ក្រសួងនឹងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

រដ្ឋាភិបាល​គ្រោង​ថវិកា​ជាង​១០០​លានដុល្លារអាមេរិក​បន្ថែម​ដើម្បីជំរុញការ​វាស់វែង​ចុះបញ្ជី​ឱ្យចប់​សព្វ​គ្រប់

រាជរដ្ឋាភិបាលកម្ពុជា​បាន​ជំរុញ​ការវាស់​វែងដីធ្លី និងចុះបញ្ជី​ ព្រមទាំងចេញ​បណ្ណជូនពលរដ្ឋ​ឱ្យ​បាន​ចប់សព្វ​គ្រប់​នៅមុនដំណាច់​ឆ្នាំ ២០២៩​ខាងមុខនេះ​

ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់​ សម្រេច​បានការ​វាស់វែង​ដីធ្លី​ជិត​ ៣លាន​ក្បាល​ដីហើយ​

ក្នុង​ឆ្នាំ ២០២៤​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ បាន​ខិតខំក្នុងការ​ចុះវាស់វែង​ដីធ្លី​​ និង​​បាន​សម្រេចនូវលទ្ធផល​យ៉ាងល្អប្រសើរ​