រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង១លានដុល្លារសម្រាប់ដោះមីនលើផ្ទៃដី១៨០ហិកតាយកដីជូនប្រជាជន
រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌និង បោសសម្អាតមីន ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។