«សហគមន៍កសិកម្មទំនើប» ជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម ចាំបាច់ត្រូវមានការគាំទ្របច្ចេកទេស ដើមទុន និងទីផ្សារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយក្នុងការជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម សម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រទាំងក្នុងបញ្ហាបច្ចេកទេស ដើមទុន ទីផ្សារ