ហ្វាំងឡង់ ស្រាវជ្រាវឃើញវិធីសាមញ្ញផលិតថ្មផ្ទុកអគ្គិសនីពីខ្សាច់

កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសហ្វាំងឡង់ បានប្រកាសដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យាផលិតថ្មផ្ទុកអគ្គិសនីប្រភេទថ្មីដំបូងគេបំផុតរបស់ពិភពលោកដែលផលិតឡើងចេញពីខ្សាច់។ បច្ចេកវិទ្យាថ្មថ្មីនេះនឹងអាចជួយដល់វិស័យថាមពលកកើតឡើងវិញដែលកំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតនៅក្នុងប្រទេស ហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចធានាបាននូវការប្រើប្រាស់អគ្គិសនីបានពេញមួយឆ្នាំទៀតផង។