ស្វែងយល់ពីអ្វីទៅជា Zero-Waste City និងដំណើរការបច្ចុប្បន្ន

Zero-Waste City គឺជាទីក្រុងដែលអាចដាំដុះនិងផលិតអាហារដោយខ្លួនឯង ប្រើប្រាស់ទឹកពីតំបន់របស់ខ្លួន ផលិតថាមពលពីប្រព័ន្ធដែលបង្កើតផ្ទាល់ខ្លួន ព្រមទាំងការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ច គ្រប់គ្រងប្រព័ន្ធទាំងមូលប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព ហើយសំខាន់បំផុតគឺអាចទាញយកធនធានទាំងអស់ឡើងវិញពីកាកសំណល់និងធ្វើឲ្យមានការបញ្ចេញកាកសំណល់ត្រឹមសូន្យនៅក្នុងទីក្រុង