ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញការកៀរគរទុនវិនិយោគពីវិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម
ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។