មគ្គុទ្ទេសក៍ទេសចរណ៍ ៖ ចង់ឱ្យភ្ញៀវស្នាក់នៅកាន់តែយូរ សេវាករត្រូវពង្រឹងគុណភាពបន្ថែម

លោក ហ៉ីន ចិន្ដា ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញមួយរូបបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរដែលទៅទស្សនាខេត្តសៀមរាបចាប់ផ្ដើមមានភាពល្អប្រសើរហើយ ប៉ុន្តែភាពល្អ នោះកំពុងប្រព្រឹត្តទៅដោយសន្សឹមៗ។

ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) រួមគ្នាជំរុញការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍

នៅឆ្នាំ២០២៤ កម្ពុជានឹងជំរុញលំហូរភ្ញៀវទេសចរពីប្រទេសឥណ្ឌាតាមរយះជើងហោះហើរត្រង់មកកម្ពុជា ក្រោមយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា”

គិតត្រឹមខែតុលា SME Bank ផ្តល់កម្ចីជាង ៥៤លានដុល្លារ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួនជាង៣៥០

គិតត្រឹមខែតុលា ឆ្នាំ២០២៣ ​ធនាគារ SME បានអនុម័តកម្ចីដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួនជាង ៣៥០ ​ឱ្យទទួលបានហិរញ្ញប្បទាន ពី គម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួនជាង ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ជាង៣៦ភាគរយនៃ​គម្រោង​ថវិកាសរុប ១៥០ លានដុល្លារអាមេរិក។ នេះបើយោងតាមលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank)។

កម្ពុជានឹងពិនិត្យលទ្ធភាពប្រមូលផ្តុំជើងហោះហើរត្រង់ធំៗមកខេត្តសៀមរាបដើម្បីជំរុញវិស័យទេសចរណ៍

កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេស​ចរ​ណ៍​ល្បីៗ​មកកាន់ខេត្តសៀមរាប ដែលជាគោលដៅទេស​ច​រ​ណ៍​ដ៏ធំមួយរបស់ប្រទេស​កម្ពុជា។

សម្តេចបានបន្តថា៖«នេះជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យមាន​សម្ទុះងើបឡើងវិញ»។

ទីផ្សារខុនដូឆ្នាំ២០២៣មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្តើរៗ និងបន្តវិជ្ជមាននៅក្នុងឆ្នាំថ្មី

ទីផ្សារខុនដូ និងអចលនទ្រព្យផ្សេងទៀត នឹងងើបឡើងតាមសេដ្ឋកិច្ច។ចំណែកសេដ្ឋកិច្ចកម្ពុជា មិនមានជាបញ្ហាធំដុំនោះទេ ព្រោះបានបន្តកើនឡើង៥.២ ភាគរយនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣នេះ នឹងមានកំណើន៥.៥ភាគរយ ហើយនៅឆ្នាំ២០២៤បានត្រូវព្យាករណ៍មានកំណើន ចំនួន៦ ភាគ រយ ។

រហូតដល់ខែមីនា២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជានឹងឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ

ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ចាប់ផ្តើមពីចុងខែតុលាឆ្នាំ២០២៣ ដល់ខែមីនាឆ្នាំ២០២៤ ចំនួនជើងហើរហោះនៅកម្ពុជានឹងកើនឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ…

បាត់ដំបងក្លាយជាខេត្តទី១ ដែលបានចុះបញ្ជីក្នុងបណ្ដាញទីក្រុងច្នៃប្រតិដ្ឋនៃអង្គការយូណេស្កូ

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខេត្តបាត់ដំបងក្លាយជាខេត្តដំបូងគេរបស់​កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ UNESCO Creative Cities Network ឬហៅកាត់ថា UCCN ផ្នែកម្ហូបអាហារ (Gastronomy)…

អាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងងើបឡើងវិញ តាមរយៈការទទួលកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

អាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងងើបឡើងវិញជាបណ្តើរៗ តាមរយៈការទទួលកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ

ស្ត្រីនៅក្នុងសហគមន៍កំពង់ភ្លុក អ៊ុំទូករកចំណូលផ្គត់ផ្គង់គ្រួសារ និងបញ្ជូនកូនៗឱ្យចូលសាលារៀន​

សហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលមានចំងាយ ៣៥គីឡូម៉ែត្រទីក្រុងសៀមរាប ដែលស្ថិតនៅលើផ្ទៃទឹកនៃបឹងទន្លេសាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣

មគ្គទ្ទេសក៍ទេសចរណ៍ ៖ ចង់ទាក់ទាញភ្ញៀវឱ្យបានច្រើន ត្រូវបង្កើនការផ្សព្វផ្សាយ និងទទួលគេឱ្យអស់ពីចិត្ត

ជារឿងប្រកែកមិនបាន ដែលថាវិស័យទេសចរណ៍ជាវិស័យរងគ្រោះធ្ងន់ធ្ងរមួយ បង្កឡើងដោយជំងឺ កូវីដ១៩។ រហូតមកដល់បច្ចុប្បន្ន ថ្វីត្បិតថាបញ្ហាកូវីដបានធូរស្រាលទៅហើយក្ដី ប៉ុន្តែបញ្ហាដែលចូល មកជំនួសនាពេលនេះគឺ ភាពអសន្តិសុខរបស់ពិភពលោក និងវិបត្តិសេដ្ឋកិច្ចជាសកល…