សម្ដេចធិបតី៖ កម្ពុជាមានចក្ខុវិស័យក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានាពេលនេះ គឺនាំផលប្រយោជន៍ជាច្រើនជូនទៅដល់សេដ្ឋកិច្ចជាតិ