សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យមើលការប្រមូលផលនេសាទ ខណៈការប្រមូលផលត្រីឆ្នាំនេះកើនឡើងខ្លាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានឆ្លៀតចុះជួបសំណេះសំណាល និងពិនិត្យមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល