ផ្លូវជាតិលេខ ៤៨ ស្រែអំបិល-កោះកុង នៅសល់តែ ២២ភាគរយទៀតទេ អាចបញ្ចប់ការសាងសង់ពេញលេញហើយ

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ ជាលទ្ធផលសម្រេចបានប្រមាណ ៧៨ភាគរយហើយ ដែលនៅមិនយូរប៉ុន្មានទេ ការងារអ៊ុតកៅស៊ូ AC នឹងត្រូវបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ ខាងមុខនេះ

ផ្លូវស្រែអំបិល-កោះកុង ប្រវែងជិត១៥០គីឡូម៉ែត្រ សម្រេចបានជាង៤៥ភាគរយ

បច្ចុប្បន្ន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ស្រែអំបិល-កោះកុង បាន និងកំពុងដំណើរការយ៉ាងរលូនដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ។