តម្លៃប្រេងបានធ្លាក់ចុះ ដោយសារបញ្ហាផ្លូវសមុទ្រក្រហមបានធូរស្រាល

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះប្រហែល ១,៣ ភាគរយ ឬ ៧៨,៦៣ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ ១,១ ភាគរយ ឬ ៧៣,២៩ ដុល្លារក្នុងមួយបារ៉ែល

ការវាយប្រហារនៅសមុទ្រក្រហមកំពុងប៉ះពាល់ដល់ការដឹកជញ្ជូននៅក្នុងព្រែកជីកស៊ុយអេ

ការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមសកម្មប្រយុទ្ធ Houthi មកពីប្រទេសយេម៉ែន កំពុងបង្កការរំខានដល់ពាណិជ្ជកម្មតាមសមុទ្រតាមរយៈព្រែកជីកស៊ុយអេ ដោយនាវាមួយចំនួនប្តូរផ្លូវធ្វើដំណើរទៅកាន់ផ្លូវខាងកើត-ខាងលិចដែលវែងជាងតាមរយៈចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក