សម្ដេចធិបតី ៖ ព្រែកជីក ហ្វូណន ជាគម្រោងដែលបង្ហាញពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា
សម្រាប់កម្ពុជា គម្រោងព្រែកជីកនេះជាគម្រោងប្រវត្តិសាស្ត្រដែលផ្ដល់អត្ថប្រយោជន៍ធំមហិមាដល់ប្រជាជាតិទាំងមូលតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ចលនានៃការគាំទ្រគម្រោងនេះ ពីសំណាក់ប្រជាជន ក៏ជាការបំផុសស្មារតីជាតិនិយមឱ្យកាន់តែខ្លាំងក្លាផងដែរ។