ទំព័រថ្មីមួយទៀតក្នុងឆ្នាំថ្មី! ធនាគារ ជីប ម៉ុង ប្រកាសបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំង ២៥ រាជធានី/ខេត្ត

ធនាគារ ជីប ម៉ុង បានប្រារព្ធនូវពិធីប្រកាសជាផ្លូវការ ស្តីពីការបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំង ២៥ រាជធានី, ខេត្ត/ក្រុង ក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់