ឆ្នាំ២០២៣ សហគ្រាស និងក្រុមហ៊ុនចំនួន ១០ ៧៣២ បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៣នេះ មានសហគ្រាសនិងក្រុមហ៊ុន ចំនួន ១០ ៧៣២ ក្រុមហ៊ុន បានចុះបញ្ជីពាណិជ្ជកម្ម និង បញ្ជីម៉ាក នៅក្រសួងពាណិជ្ជកម្ម ហើយក្រសួងបានផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១០៤ ក្រុមហ៊ុន ចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ បានចំនួន ៤ ១៤៥ ម៉ាក និងតាមប្រព័ន្ធអន្តរជាតិ ចំនួន ៣ ៧២៤ ម៉ាក។