យានយន្ដជាង 45 ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ2020

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 មានយានយន្ដចំនួន 456,574 គ្រឿងបានចុះបញ្ជី ដោយក្នុងនោះមានរថយន្ដធុនស្រាលចំនួន 70,631 គ្រឿង, រថយន្ដធុនធ្ងន់ចំនួន 15,342 គ្រឿង និងម៉ូតូ ចំនួន 370,601 គ្រឿង (ធ្វើផ្លាកលេខ)។