រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ2020កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។