សម្តេចតេជោលើកឡើងពីគំរូភាពរីកចម្រើនលឿនរបស់សិង្ហបុរី ដែលកើតឡើងដោយសារធនធានមនុស្ស សន្តិភាព និងស្ថិរភាពនយោបាយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទាមទារការអភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ទាំងបរិមាណ និងគុណភាពតាមរយៈវិស័យអប់រំ ដើម្បីក្លាយជាធនធានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនជឿនលឿន ខណៈសម្តេចតេជោបានលើកពីគំរូពីភាពរីកម្រើនរបស់ប្រទេសសិង្ហបុរី ដែលកើតឡើងដោយសារធនធានមនុស្ស សន្តិភាព និងស្ថិរភាពនយោបាយ ។