ប្រធានាធិបតីអ៊ុយក្រែន នៅតែបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងរ៉ែជាមួយនឹងសហរដ្ឋអាម៉េរិក
ទោះបីជាជំនួបជាមួយប្រធានាធិបតីអាម៉េរិក Donald Trump មានភាពតានតឹងកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែននៅតែចង់ឱ្យមានកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាម៉េរិក ដោយគ្រាន់តែចង់ឱ្យជំហររបស់អ៊ុយក្រែនត្រូវបានស្តាប់តែប៉ុណ្ណោះ