អាម៉េរិក គំរាមប្រទេសគុយបា និងបង្ខំឱ្យធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួន ចៀសវាងការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានដាក់សម្ពាធឱ្យប្រទេសគុយបាឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួនជាបន្ទាន់ ចៀសវាងពីការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន