ធនាគារជាតិនៃកម្ពុជា ដាក់ចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញសារាចរណែនាំមួយ ស្តីពីការរៀបចំឥណទានឡើងវិញ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដើម្បីសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន