ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈចំនួន៤ តាមប្រព័ន្ធអនឡាញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលមួយស្ដីអំពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈចំនួន៤ គឺសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញ ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥