ស្រា ចម្រាញ់ចេញពីផ្លែស្វាយចន្ទី ឬស្វាយក្រយ៉ូវ កំពុងមានការចាប់អារម្មណ៍ និងមានតម្រូវការគួរសម
ផ្លែស្វាយចន្ទី ត្រូវបានគេយកមកច្នៃបិត ឬចម្រាញ់ធ្វើជាស្រាតាមរូបមន្តបន្តទុកពីគ្រួសារតាំងពីជំនាន់មុន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកខុសពីស្រាដែលចម្រាញ់ចេញពីអង្ករ ជាមួយនឹងការទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនគួរសមបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមកាលពីពេលកន្លងទៅថ្មីៗនេះ។