សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ធនាគារកណ្តាលម៉ិកស៊ិកទម្លាក់អត្រាការប្រាក់ ខណៈដែលអត្រាអតិផរណាស្ថិតនៅកម្រិតខ្ពស់

សមាជិកបីនាក់នៃក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលម៉ិកស៊ិកបានបោះឆ្នោតទម្លាក់អត្រាការប្រាក់ ១១ ភាគរយមកត្រឹម ១០,៧៥ ភាគរយ ខណៈដែលពីរនាក់ផ្សេងទៀតបានព្យាយាមរក្សាវាឱ្យនៅដដែល

សេដ្ឋកិច្ចអាម៉េរិក កំពុងបង្ហាញសញ្ញាដាំក្បាលចុះដោយសារអត្រាអត់ការងារធ្វើមានកម្រិតខ្ពស់

កាលពីខែកក្កដា និយោជកអាមេរិកបានបង្កើតការងារចំនួន ១១៤ ០០០ កន្លែង ដែលទាបជាងការរំពឹងទុកចំនួន ១៧៥ ០០០ កន្លែង។ មិនត្រឹមតែប៉ុណ្ណោះ អត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់ ៤,៣ ភាគរយដែលជាកម្រិតខ្ពស់ក្នុងរយៈពេលបីឆ្នាំ។

តម្លៃមាសសកលបានបន្តឡើងថ្លៃលើសពី ២ ៤០០ ដុល្លារក្នុងមួយអោន

តម្លៃមាសអាចឡើងថ្លៃដល់ ២ ៩៧០ ដុល្លារក្នុងមួយអោន ប្រសិនបើធនាគារកណ្តាលអាម៉េរិកមិនកាត់បន្ថយអត្រាការប្រាក់នោះទេ

ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងរយៈពេល ១៧ ឆ្នាំ

កាលពីលើកទីមួយ ធនាគារកណ្តាលជប៉ុនបានបង្កើនអត្រាការប្រាក់សំខាន់របស់ខ្លួនពី ០ ភាគរយឡើងដល់ ០,១​ ភាគរយ។ ថ្មីៗនេះ ការដំឡើងការប្រាក់ជាលើកទីពីរពី ០,១ ភាគរយឡើងដល់ ០,២៥ ភាគរយ។

ធនាគារកណ្តាលរបស់ចិនកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ

ធនាគារកណ្តាលចិន​ (PBOC) ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់លើការផ្តល់​កម្ចី​ដល់ស្ថាប័នហិរញ្ញវត្ថុរយៈពេល​មធ្យម​មួយ​ឆ្នាំ (MLF) ពី ២,៥ ភាគរយមកត្រឹម ២,៣ ភាគរយ ដោយធនាគារនឹងបញ្ជេញប្រាក់កម្ចីចំនួន ២០០ ពាន់លានយ័ន (២៧,៥ ពាន់លានដុល្លារ) ។

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ធនាគារពិភពលោកព្រមានថា ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងការសងបំណុលជាមួយនឹងអត្រាការប្រាក់ខ្ពស់

ធនាគារពិភពលោកព្រមានថា អតិផរណា និងអត្រាការប្រាក់ខ្ពស់កំពុងបន្ថែមសម្ពាធលើសកម្មភាពសេដ្ឋកិច្ច ហើយវានឹងបង្កហានិភ័យដ៏ទូលំទូលាយសម្រាប់សេដ្ឋកិច្ចពិភពលោក

ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់នៅដដែល ដោយសារសេដ្ឋកិច្ចកើនឡើងល្អជាងការរំពឹងទុក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់នាពេលបច្ចុប្បន្នរបស់ខ្លួននៅដដែល

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកំពុងជះឥទ្ធិពលអាក្រក់ដល់ប្រទេសមានចំណូលទាប

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកំពុងជះឥទ្ធិពលអាក្រក់ដល់ប្រទេសមានចំណូលទាប រាប់ទាំងបណ្តាប្រទេសដែលកំពុងអភិវឌ្ឍផងដែរ

ទីផ្សារតម្លៃមាសឡើងថ្លៃបន្តិចដល់ ១ ៩១៥ ដុល្លារក្នុងមួយអោន

តម្លៃមាសនៅតែបន្តស្ថិតនៅក្នុងកម្រិតមួយរឹងមាំ បើទោះបីជាធនាគារកណ្តាលអាមេរិមិនទាន់មានវិធានការច្បាស់លាស់លើអត្រាការប្រាក់ថ្មីក៏ដោយ