អាជីវកម្មបរិយាបន្ននៅទ្វីបអាហ្រ្វិក ៨ ដែលជួយសម្រួលជីវភាព និងផ្តល់ប្រយោជន៍ដល់អ្នកចំណូលទាប

ទ្វីបអាហ្រ្វិកប្រឈមនឹងបញ្ហាធំៗមួយចំនួនដូចជា វិសមភាព ភាពក្រីក្រ អសន្តិសុខស្បៀង បម្រែបម្រួលអាកាសធាតុ កង្វះលទ្ធភាពទទួលបានសុខភាព និងការអប់រំ។ យ៉ាងណាមិញ អាជីវកម្មបរិយាបន្ននៅប្រទេសមួយចំនួនបានជួយសម្រួលដល់ជីវភាពប្រជាជនក្រីក្រ និងគ្រួសារមានចំណូលទាប។

Alliance Ginneries ទទួលទិញកប្បាសពីកសិករខ្នាតតូច ដើម្បីឲ្យពួកគេទទួលបានប្រាក់ចំណូលសមរម្យ

Alliance Ginneries ទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមទាំងអស់ពីកសិករខ្នាតតូច ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាល និងធ្វើកសិកម្មចិញ្ចឹមជីវិត ដោយធានាផ្តល់ទីផ្សារឱ្យពួកគេ សេវាកម្មផ្នែកបន្ថែម និងទម្រង់នៃការគាំទ្រផ្សេងទៀតៗ

Manila Water ផ្គត់ផ្គង់ទឹកស្អាត មានតម្លៃសមរម្យទៅដល់សហគមន៍ដែលមានចំណូលទាប

គំរូអាជីវកម្មបរិយាបន្នរបស់ Manila Water រៀបចំដាក់ការប្រើប្រាស់ទឹកទៅដល់សហគមន៍ដែលមានប្រាក់ចំណូលទាប ដែលអាចឲ្យពួកគេចំណាយលើទឹកស្អាតអាចទុកចិត្តបាន ខណៈពេលដែលកាត់បន្ថយការចំណាយពីទឹកគ្មានប្រសិទ្ធភាព និងការតភ្ជាប់ខុសច្បាប់

Ecom Agroindustrial បណ្តុះបណ្តាលអ្នកដាំកាហ្វេ ដើម្បីចែកចាយបន្តទៅកាន់ក្រុមហ៊ុនកាហ្វេប្រេនធំៗ

ECOM បានអនុវត្តគំរូអាជីវកម្មបរិយាបន្នដោយផ្តល់ការគាំទ្រដល់អ្នកដាំគ្រាប់កាហ្វេរួមមាន ជំនួយបច្ចេកទេសដើម្បីបង្កើនទិន្នផលធ្វើឱ្យប្រសើរឡើងនូវគុណភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពី  ECOM ទៅតាមប្រភេទកាហ្វេសម្រាប់ក្រុមហ៊ុនផ្សេងៗ (Rainforest Alliance,Starbucks, 4C, Utz, និង Nespresso AAA)។

Pronaca អនុវត្តគំរូអាជីកម្មបរិយាបន្នដែលបង្កើតឱកាសទីផ្សារដល់កសិករ ដើម្បីឲ្យពួកគេរួចផុតពីជីវភាពក្រីក្រ

Pronaca ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដលកសិករសម្រាប់ទិញគ្រាប់ពូជ ជី និងការផ្គត់ផ្គង់កសិកម្មផ្សេងទៀតដែលមានការបញ្ជាក់ក្នុងតម្លៃសមរម្យ និងផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ផលិតភាពដំណាំប្រកបគុណភាព និងនិរន្តរភាព

Mountain Hazelnuts អនុវត្តអាជីវកម្មបរិយាបន្ន ដើម្បីបង្កើនកម្លាំងពលកម្មផ្នែកកសិកម្មនៅជនបទ

បេសកកម្មរបស់ Mountain Hazelnuts គឺបង្កើតអាជីវកម្មដែលរកប្រាក់ចំណេញ និងផ្តល់ប្រាក់ចំណូលរយៈពេលវែងដល់សហគមន៍ជនបទដែលងាយរងគ្រោះ ព្រមទាំងជួយស្តារដីដែលខូចគុណភាពរបស់ប្រទេសជាតិផងដែរ

អ្នកផលិតទឹកដោះគោធំទី២របស់ប៉ាគីស្ថាន Engro Foods អនុវត្តគំរូអាជីវកម្មបរិយាបន្នដើម្បីជួយស្រ្តីរកប្រាក់ចំណូលបន្ថែម

Engro Foods (EFL) បានបើកដំណើរការឡើងក្នុងឆ្នាំ២០០៥ ដោយអនុវត្តគំរូអាជីវកម្មបរិយាបន្ន ដើម្បីរក្សាបានការផ្គត់ផ្គង់ទឹកដោះគោក្នុងស្រុក និងជួយឱ្យស្ត្រីអាចរកបានចំណូលបន្ថែម

ការអនុវត្តគំរូអាជីវកម្មបរិយបន្នក្នុងវិស័យកសិកម្មបានផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីជាកសិករខ្នាតតូច

អាជីវកម្មបរិយាបន្នសម្រាប់កសិ-ពាណិជ្ជកម្មអាចផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីដូចជា បង្កើនការងារ បង្កើនប្រាក់ចំណូលរបស់អ្នកផ្គត់ផ្គង់ខ្នាតតូច និងបង្កើនផលិតភាពតាមរយៈការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា។

Catracha​ Coffee គិតគូរលើប្រយោជន៍រួមដើម្បីជួយបង្កើនជីវភាពអ្នកដាំកាហ្វេ និងកសាងសហគមន៍ឲ្យកាន់តែរីកចម្រើន

គំរូអាជីវកម្មបរិយាបន្នរបស់ Catracha ត្រូវបានបង្កើតឡើងផ្អែកលើគោលគំនិតនៃការចែករំលែកប្រាក់ចំណេញតាមរយៈការប្រមូលផ្តុំផលិតកម្មរបស់អ្នកដាំកាហ្វេខ្នាតតូច។ Catracha ចង់ឲ្យការខិតខំប្រឹងប្រែងរបស់អ្នកផលិតត្រូវបានទទួលស្គា់ល់។

Siam Organic អនុវត្តគំរូអាជីវកម្មបរិយាបន្នប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់កសិករ

Siam Organic ធ្វើការជាមួយកសិករមកពីភូមិភាគឦសាននៃប្រទេសថៃ ដើម្បីកាត់បន្ថយថ្លៃដើមនៃការធ្វើកសិកម្ម បង្កើនទិន្នផល និងធានាតម្លៃទិញ ហើយជំរុញឱ្យការធ្វើស្រែរបស់កសិករក្លាយជាមុខរបរប្រកបដោយនិរន្តរភាព