រដ្ឋមន្ត្រីក្រសួងដែនដីប្រកាសពន្លឿនការដោះស្រាយ និងអភិវឌ្ឍន៍ភូមិដ្ឋានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា នឹងពន្លឿនការអភិវឌ្ឍន៍ភូមិដ្ឋានជូនពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានក៏ដូចជាជីវភាពរស់នៅបានសមរម្យ។