សហរដ្ឋអាម៉េរិកគំរាមថា នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ដួលរលំ
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិក Scott Bessent លើកឡើងថា ការដាក់ទណ្ឌកម្មរបស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យឧស្សាហកម្មប្រេងរបស់ប្រទេសនេះដុនដាប និង ធ្វើឲ្យដួលរលំសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ