រយៈពេល៩ខែ ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន កើនជិតដល់ ១២ពាន់លានដុល្លារ

រយៈពេល៩ខែ ដើមឆ្នាំ២០២៤កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានមានទំហំរហូតដល់ ១១,៧២ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៣ ភាគរយ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីស្តុកប្រេងរបស់អាម៉េរិកកើនឡើង

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៧ ភាគរយ ឬ ៧២,៦៣ ដុល្លារក្នុងមួយបារ៉ល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣ ភាគរយ ឬ ៦៨,៤២ ដុល្លារក្នុងមួយបារ៉ែល

ជប៉ុន​ឈរ​លំដាប់ទី​៧​ ជាអ្នក​វិនិយោគ​ច្រើនជាង​គេនៅកម្ពុជា​ក្នុងរយៈពេល១០ខែ​ ខណៈ​កម្ពុជា​បន្តទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម

វិនិយោគិន​ជប៉ុន​ជាអ្នក​វិនិយោគដែលឈរលំដាប់ទី​៧​នៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា​ក៏បាន ​និងកំពុងបន្តទាក់ទាញ​វិនិយោគិនជប៉ុនចូលមក​បន្ថែមទៀត​

IMF ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រសើរឡើងនៅឆ្នាំ២០២៤ នេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រសើរឡើង ក្នុងអត្រាប្រមាណ ៥.៥% នៅឆ្នាំ ២០២៤ នេះ ដោយមានការគាំទ្រពីវិស័យសំខាន់ៗ ដុចជាឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កសិកម្ម និងទេសចរណ៍ ដែលកំពុងមានការងើបឡើងវិញ

កម្ពុជា ថៃ និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់តាម QR Code នៅក្នុងតំបន់

ការទូទាត់តាមប្រព័ន្ធ QR Code កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសនៅកម្ពុជា ថៃ និងម៉ាឡេស៊ី ដែលជាប្រទេសនាំមុខគេក្នុងតំបន់នេះ

កម្ពុជា-ម៉ាឡេស៊ី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមយ្យូអរកូត

កម្ពុជា និងម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន តាមយ្យូអរកូត រវាងប្រទេសទាំងពីរ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជំរុញការវិនិយោគ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការជិតស្និទ្ធ ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគោលបំណងជំរុញការវិនិយោគនៅកម្ពុជា

AMRO ព្យាករពីទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៦% នៅឆ្នាំ២០២៤ និង ៥.៩% នៅឆ្នាំ២០២៥

បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បី ការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប

បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បី ការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប

កម្ពុជា-កូរ៉េ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនរវាងប្រទេសទាំង២

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចឃ្យូអរកូត)