បក្សរបស់លោក​ Trump អាចជួបបញ្ហាជាច្រើនក្នុងករណីចាញ់ឆ្នោតនៅពាក់កណ្តាលអាណត្តិខាងមុខ

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ ខាងមុខនេះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ពលរដ្ឋអាម៉េរិកនឹងប្រព្រឹត្តទៅខណៈដែលមានប្រធានបទក្តៅៗជាច្រើនបានកើតមានឡើងក្រោមការដឹកនាំដោយប្រធានាធិបតី​ លោក Donald Trump

កោះតៃវ៉ាន់- អាម៉េរិក- ចិន កំពុងមមាញឹកខ្លាំងក្នុងការប្រកួតប្រជែងលើវិស័យរ៉ែកម្រ

រ៉ែកម្រ បានក្លាយទៅជាគោលដៅនៃការប្រកួតប្រជែងគ្នាក្នុងសម័យបច្ចេកវិទ្យារីកចម្រើនពីសំណាក់ក្រុមប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាម៉េរិក, ចិន និង ឥណ្ឌាជាដើម

ចិន ដាក់លក្ខខណ្ឌដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ លោក Trump ដើម្បីអាចបន្តអង្គុយចរចាពាណិជ្ជកម្មជាមួយគ្នាបាន

មេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping កំពុងរៀបចំផែនការក្នុងការដាក់លក្ខខណ្ឌដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការដាក់សំពាធទៅលើប្រធានាធិបតីអាម៉េរិក Donald Trump ឱ្យដកខ្លួនចេញពីបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់

នយោបាយផ្ទៃក្នុងអាម៉េរិកពោរពេញដោយភាពតានតឹង ខណៈត្រឹមរយៈពេលមួយឆ្នាំ កើតមានផែនការធ្វើឃាតបុគ្គលល្បីៗដល់ទៅ៥ករណី

នយោបាយរបស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះហាក់បានបង្ហាញសញ្ញាព្រមានគួរឲ្យកត់សំគាល់ ជាពិសេស សកម្មភាពហិង្សាផ្ទៃក្នុងដែលក្នុងនោះមានទាំងហេតុការណ៍ប៉ុនប៉ងធ្វើឃាតទៅលើបុគ្គលជាអ្នកនយោបាយកំពូលរបស់ប្រទេស

កូរ៉េខាងត្បូង ផ្តល់កញ្ចប់វិនិយោគ១៥០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញ

ប្រទេសកូរ៉េខាងត្បូងបានប្រកាសក្នុងការគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញតាមរយៈការវិនិយោគជាទឹកប្រាក់ដល់ទៅ១៥០ពាន់លានដុល្លារអាម៉េរិក

លោក Donald Trump ៖ សម្រាប់ប្រទេសចិន អាម៉េរិកនៅមានសន្លឹកបៀរល្អៗជាច្រើនសម្រាប់លេងជាមួយ

ថ្វីត្បិតតែជម្លោះពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាម៉េរិក បានឈានមកដល់ភាពតានតឹងខ្លាំងជុំវិញការដំឡើងពន្ធគយដាក់គ្នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែយ៉ាងណាក្តី ក៏គេសង្កេតឃើញថាមានសញ្ញាជាវិជ្ជមានមកវិញខ្លះដែរ

តម្លៃទំនិញនៅអាម៉េរិកបន្តថ្លៃឡើង ដោយសារពន្ធគយរបស់ប្រធានាធិបតី Donald Trump

ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា តម្លៃបន្តឡើងថ្លៃខ្ពស់ជាង ២,៧% កាលពីខែកក្កដាបើធៀបនឹងឆ្នាំមុន ទោះបីជាអត្រាអតិផរណាមានស្ថិរភាពក្នុងចន្លោះខែមិថុនាដល់ខែកក្កដាក៏ដោយ

ស្ថាបនិក Amazon ព្យាយាមទាញចំណូលពីរដ្ឋាភិបាលអាម៉េរិកក្នុងគ្រាកិច្ចទំនាក់ទំនងរកាំរកូសរវាងលោក Trump និងលោក Musk

កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន SpaceX ទទួលបាននូវកុងត្រាថ្មីពីកងកម្លាំងទ័ពអវកាសអាម៉េរិកឬ US Space Force ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៩ពាន់លានដុល្លារក្នុងការរៀបចំការធ្វើដំណើរចំនួន២៨ជើងទៅកាន់ទីអវកាស។

ណូ ឃីង (No Kings) ជាយុទ្ធនាការតវ៉ាដែលបាតុករអាម៉េរិកនឹងធ្វើឡើងទូទាំងប្រទេសនាថ្ងៃទី១៤ ខែមិថុនានេះ

តាមផែនការ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ក្រុមបាតុករជនជាតិអាម៉េរិករាប់ពាន់នាក់នឹងប្រមូលផ្តុំគ្នានៅតាមទីតាំងនានាទូទាំងប្រទេសក្នុងគោលបំណងប្រឆាំងទៅនឹងគោលនយោបាយដឹកនាំរបស់លោកប្រធានាធិបតីអាម៉េរិក Donald Trump