រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ចិន រារាំងក្រុមហ៊ុនអាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ

ចិន បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអាម៉េរិកមួយនេះទទូចយកបានហេតុផលណាមួយសមស្របឆ្លើយតបទៅនឹងការរារាំងរបស់រដ្ឋាភិបាលចិន

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)

ក្មេងៗអូស្ត្រាលីក្រោមអាយុ ១៦ ឆ្នាំនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Meta

Meta ដែលជាក្រុមហ៊ុនមេរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងបីនេះ (Instagram, Facebook និង Threads) ចាប់ផ្តើមជូនដំណឹងដល់អ្នកប្រើប្រាស់នៅប្រទេសអូស្ត្រាលីដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ តាមរយៈអ៊ីមែល និងក្នុងកម្មវិធីជាសារអក្សរបញ្ជាក់ថា គណនីរបស់ពួកគេនឹងចាប់ផ្តើមបិទដំណើរការចាប់ពីថ្ងៃទី ៤ ខែធ្នូ

ស្ថាបនិក Facebook កំពុងប្រើពេលវេលា និងសំងាត់បំផុតរៀបចំក្រុមការងារថ្មីមួយអភិវឌ្ឍ AI ដែលមានសមត្ថភាពគិតដូចទៅនឹងមនុស្ស

ស្ងាត់មួយរយៈធំ ស្ថាបនិក Facebook និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កំពុងសម្ងំរៀបចំមន្ទីរពិសោធដ៏សំងាត់មួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាលើសពី AI នាពេលបច្ចុប្បន្នដែលអាចមានសមត្ថភាពគិត និងមានទំនាក់ទំនងដូចទៅនឹងមនុស្សពិតៗ

អាម៉េរិក ព្រមានសហភាពអឺរ៉ុបចំពោះការផាកពិន័យលើក្រុមហ៊ុន Apple និង Meta Platforms សរុបជិត ៨០០ លានដុល្លារ

កាលពីថ្ងៃពុធ សប្ដាហ៍នេះ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Apple ជាទឺកប្រាក់ចំនួន ៥០០ លានអឺរ៉ូ (៥៧០ លានដុល្លារ) និង Meta ២០០ លានអឺរ៉ូ (២២៦ លានដុល្លារ) ពាក់ព័ន្ធនឹងករណីរំលោភលើកាតព្វកិច្ចក្រោមច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA)

ដំណឹងអាក្រក់សម្រាប់ Nvidia ដោយសារតែ Google, Meta និង TikTok កំពុងស្វែងរកលទ្ធភាពក្នុងការដកខ្លួនចេញពីផលិតផល AI របស់ខ្លួន

Google, Meta និង TikTok ជាដើម បាននាំគ្នាពិចារណា និងស្វែងរកលទ្ធភាពក្នុងការគេចចេញពីសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Nvidia

អាជ្ញាធរនីហ្សេរីយ៉ា ប្ដឹងក្រុមហ៊ុន Meta (facebook) ទារសំណងចំនួន ៧០ លានដុល្លារ

សារព័ត៌មាន AFP បានផ្សាយថា និយតករគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ាបានប្តឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ម្ចាស់ Facebook និង WhatsApp…

តោះ…មកដឹងពីវិធីសាស្ត្រ Facebook (Meta) ប្រមូលយកចំណូលយ៉ាងសន្ធឹកសន្ធាប់

ក្រុមហ៊ុន Meta Inc. (FB) ដែលជាក្រុមហ៊ុនគ្រប់គ្រង Facebook រកលុយដោយការលក់កន្លែងផ្សាយពាណិជ្ជកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗរបស់ខ្លួន។ វេទិកាបណ្តាញ…