ការ​ឈប់​​ដាក់រង្វាន់លើ​ក្រវិល​កំប៉ុង​ ឬគម្រប​ដបគ្រឿង​ស្រវឹង​និងភេសជ្ជៈ ផ្តល់ផលចំណេញមួយចំណែកធំដល់​​សេដ្ឋកិច្ចកម្ពុជា​​

ប្រទេសកម្ពុជា ​បានដាក់ចេញនូវវិធានការ​គ្រប់គ្រង​វិស័យផលិត​ស្រាបៀរ ភេសជ្ជៈគ្មានជាតិសុរា​ និងភេសជ្ជៈមានជាតិផ្អែមប៉ូវកម្លាំង ដោយ​បញ្ចប់ទាំង​ស្រុងនូវការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ

គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន

កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គុយវ៉េត មិនបាននាំចេញប្រេងឆៅសូម្បីតែ ១ បារ៉ែល ដែលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ បើគិតចាប់តាំងពីមានសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១រហូតមក

រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ

កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៦ ថាអាចសម្រេចបាន ៥ ភាគរយ ត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានត្រឹម ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ទីផ្សារហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកកើនឡើង ខណៈដែលតម្លៃប្រេងឆៅធ្លាក់ចុះ ៤%

ទីផ្សារភាគហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកបានកើនឡើង ខណៈដែលតម្លៃប្រេងឆៅបានធ្លាក់ចុះ ដោយសារវិនិយោគិនជាច្រើនបានងាកមកចាប់អារម្មណ៍លើរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនជាជាងព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ នឹងជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាស​ទីផ្សារដែលកំពុងកើនឡើង

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦

ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី

ADB ប្រកាសទឹកប្រាក់ ៧០ ពាន់លានដុល្លារ ដើម្បីគាំទ្រការតភ្ជាប់បណ្តាញអគ្គិសនី និងឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងគាំទ្រដល់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថលថ្មីចំនួន ៧០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣៥ ក្នុងគោលបំណងភ្ជាប់បណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងដែន

កម្ពុជាស្ថិតលើផ្លូវវិជ្ជមានឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ ខណៈអ្នកជំនាញបង្ហាញឧបសគ្គត្រូវយកចិត្តទុកដាក់

កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីឧបសគ្គត្រូវយកចិត្តទុកដាក់ និងបញ្ហាប្រឈមធំៗមួយចំនួន ដែលអាចបង្កជាការរំខានដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង និងឈានទៅរកគោលដៅក្លាយជាអធិរាជស្វាយចន្ទីនាពេលឆាប់ៗ

ត្រីមាសទី ១ កម្ពុជា​នាំចេញសំបក​កង់រថយន្ត​ក្នុងទំហំទឹកប្រាក់​ជាង​ ៤៧០ លានដុល្លារ

ក្នុង​រយៈពេល ៣ ខែ ឆ្នាំ ២០២៦ កម្ពុជា​សម្រេច​បានការនាំចេញសំបកកង់រថយន្ត ទៅកាន់ទីផ្សារ​អន្តរជាតិក្នុងទំហំទឹកប្រាក់ ​៤៧២ លានដុល្លារអាម៉េរិក បើធៀបនឹង​ត្រីមាសទី ១ ឆ្នាំ ២០២៥​ ប្រមាណ ៤២,៣៧ ភាគរយ