ឆ្នាំ២០២៦ កំណើនអចលនទ្រព្យដាក់លក់ឡៃឡុង កាន់តែមានចំនួនច្រើននៅលើទីផ្សារ
២០២៦នេះ អចលនទ្រព្យជាពិសេសលំនៅឋានដែលបានប្រកាសដាក់លក់ឡៃឡុងមានចំនួនកាន់តែច្រើននៅលើទីផ្សារ ដែលជាឱកាសសម្រាប់អ្នកមានលុយក្នុងការទិញទុកចំណេញ ឬវិនិយោគ…
២០២៦នេះ អចលនទ្រព្យជាពិសេសលំនៅឋានដែលបានប្រកាសដាក់លក់ឡៃឡុងមានចំនួនកាន់តែច្រើននៅលើទីផ្សារ ដែលជាឱកាសសម្រាប់អ្នកមានលុយក្នុងការទិញទុកចំណេញ ឬវិនិយោគ…
ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម
តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ក្នុងខេត្តស្វាយរៀង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាមួយទុនវិនិយោគដំបូងប្រមាណ ៥១លានដុល្លារអាម៉េរិក បានទាក់ទាញទុនវិនិយោគសរុបប្រមាណ ១,៥ ពាន់លានដុល្លារអាម៉េរិក គិតមកដល់បច្ចុប្បន្ន
ភ្នំពេញ ៖ វិវាទដីធ្លីចំនួន៣ទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសពីការដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន៣ទីតាំងនេះ ជាទំនាស់រវាងឈ្មោះ រតនៈ
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការផ្គត់ផ្គង់ខុនដូ ដែលមានតម្លៃសមរម្យនៅលើទីផ្សារកម្ពុជា មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការផ្គត់ផ្គង់ខុនដូដែលមានតម្លៃមធ្យម និងតម្លៃខ្ពស់បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ APS បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ មានចំនួនរហូតដល់ជាង
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល
គម្រោងអចលនទ្រព្យប្រភេទបុរីនៅកម្ពុជាត្រូវបានរំពឹងថានឹងកើនដល់ ៥៦៥ គម្រោងដែលបានសាងសង់រួច ស្មើនឹង ១៨៤,២៤៣ ខ្នង នៅត្រឹមដំណាច់ឆ្នាំ ២០២៦ ខណៈលំនៅឋានដែលមានតម្លៃក្រោម ១០០,០០០ ដុល្លារ នៅតែមានតម្រូវការខ្លាំងពីអ្នកទិញ
ភ្នំពេញ ៖ នៅទីបំផុត ប្រមុខរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំងអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជាសួនច្បារសម្រាប់ពលរដ្ឋលំហែ ខណៈអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៤លានដុល្លារអាម៉េរិកលើការថែទាំ ។ យោងតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ-ភ្នំពេញ