ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៧លាននាក់ កើនឡើង ១២% ធៀបនឹងឆ្នាំចាស់

នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស(ចេញ-ចូល) ជិត ៧លាននាក់ មានការកើនឡើង១២% និងមានជើងហោះហើរចេញ-ចូល ជាង ៦ម៉ឺនជើង កើនឡើង១១% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤

ប៊ុលហ្ការី-​ តួគី បង្កើនឱកាសពាណិជ្ជកម្មតាមរយៈកិច្ចប្រជុំសមាគមអ្នករកស៊ីជាង៦ម៉ឺនក្រុមហ៊ុន នៅ ៨៣ប្រទេស

កិច្ចជំនួបដ៏ធំមិនធ្លាប់មានរវាងក្រុមអ្នកតំណាងសមាគមឧស្សាហកម្ម និងពាណិជ្ជករឯករាជ្យរបស់ប្រទេសតួគី ហៅកាត់ថា MUSIAD ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប៊ុលហ្គារី ដោយមានប្រមាណ៦ម៉ឺនក្រុមហ៊ុនចូលរួម

ដើមឆ្នាំ២០២៦ គម្រោងវិនិយោគចំនួន២៤ មានទុនសរុបជាង២០៨លានដុល្លារទទួលបានគោលការណ៍ពិសេសពីរដ្ឋាភិបាល

ដើមឆ្នាំ២០២៦ គម្រោងវិនិយោគចំនួន២៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានទំហំទុនសរុបជាង២០៨លានដុល្លារទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ចិន នឹងការពារផលប្រយោជន៍របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈអាម៉េរិកគំរាមដាក់ពន្ធ ២៥%

ចិន បានអះអាងពីការប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដាក់ពន្ធ ២៥% ភាគរយទៅលើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

អ្នកជំនាញអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់បើទោះបីជួបវិបត្តិនៃសង្គ្រាមផ្ទួនៗក៏ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងស្រដៀងគ្នាថា បើទោះបីកម្ពុជា ជួបវិបត្តិសង្គ្រាមឈ្លានពានព្រំដែនពីសំណាក់ភាគីថៃផ្ទួនៗដោយ ​ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវភាពធន់​ ពោលគឺស្ថិតក្នុងរង្វង់ប្រមាណជា ៥% ប្រហាក់ប្រហែលឆ្នាំ២០២៥

អ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា​ បញ្ចេញទស្សនៈក្រោយ​អាជ្ញា​ធរ​ប្រកាស​ផ្អាកលក់​គម្រោងធំៗចំនួន​៥របស់​ក្រុមហ៊ុន ​ព្រីនស៍

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញពីក្ដីបារម្ភ​ថា វិស័យអចលនទ្រព្យកម្ពុជា​អាចនឹង​បន្តរង​ផលប៉ះពាល់​បន្ថែមទៀត ក្រោយ​អាជ្ញា​ធរ​ប្រកាស​ផ្អាកលក់​គម្រោងធំៗចំនួន​៥របស់​ក្រុមហ៊ុន ​ព្រីនស៍

សហរដ្ឋអាម៉េរិក គំរាមដាក់ពន្ធ ២៥% លើប្រទេសណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានសម្រេចដាក់សម្ពាធលើប្រទេសណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ដោយត្រូវប្រឈមមុខនឹងការដំឡើងពន្ធ ២៥% លើអាជីវកម្មណាមួយដែលកំពុងធ្វើជាមួយអាម៉េរិក

ក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំរបស់ចិន សម្រេចយកកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្មនាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានសម្រេចចិត្តយកប្រទេសកម្ពុជាធ្វើទីតាំងមូលដ្ឋានផលិតកម្មរបស់ខ្លួនក្រោមការបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់វិនិយោគដោយបង្កើតរោងចក្រលើកដំបូងនៅក្រៅប្រទេស

World Bank បញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជា កែលម្អបរិយាកាសធុរកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ធនាគារពិភពលោក (World Bank) បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ទៅលើកិច្ចខិតខំកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែមទៀត។

អាម៉េរិក គំរាមប្រទេសគុយបា និងបង្ខំឱ្យធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួន ចៀសវាងការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានដាក់សម្ពាធឱ្យប្រទេសគុយបាឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួនជាបន្ទាន់ ចៀសវាងពីការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា