សិប្បកម្មធ្វើអំបោសប្លាស្ទីក

8:33នាទី |  Added: 21.05.2025 |  2 views

Description

ដោយមើលឃើញថា ប្រជាជនបានចំណាយប្រាក់ជាច្រើនដងក្នុងការទិញអំបោសនាំចូលមកប្រើប្រាស់ លោក ហាស់ គា បានចាប់យកគំនិតច្នៃដបប្លាស្ទីកទៅជាអំបោសបោសផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ​ សិប្បកម្មរបស់លោកបច្ចុប្បន្នជាប្រភពការងារចម្បងរបស់ស្ត្រីចំណាស់ៗជាច្រើននាក់។

ធនធានស្រុកយើង

អំពី ធនធានស្រុកយើង

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក | ផលិតករ៖ កញ្ញា​ សាន ស្រីនិច

ធនធានស្រុកយើង គឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។