ចិន – កម្ពុជា រួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម

ភ្នំពេញ៖ កម្ពុជា និងចិន បានពិភាក្សាគ្នាលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មដែលប្រព័ន្ធនេះមានតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេស ផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍