អ្នកជំនាញទេសចរណ៍ ៖ នៅឆ្នាំ២០២៤ ចំនួនទេសចរនឹងកើនឡើងជាងឆ្នាំ២០២៣

ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥,៤៥លាននាក់ កើនឡើង ៣២.៨ភាគរយ ធៀបនឹងឆ្នាំ២០២២ និងទេសចរជាតិចំនួន ១៨,៥លាននាក់ ដែលបង្កើនចំណូលចូលជាតិប្រមាណ ៣០០០លានដុល្លារ។