ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យធុរជន ក៏ដូចជាក្រុមហ៊ុនជប៉ុន មកវិនិយោគ​ជាមួយ​ក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។