គម្រោងច្រករបៀងត្រីភាគីដ៏ធំមួយជំរុញពាណិជ្ជកម្មអឺរ៉ុបប៉ែកអាគ្នេយ៍ និងគាំទ្រខ្លាំងដល់កម្លាំងណាតូ

បរទេស៖កាលពីដើមខែធ្នូកន្លងមកនេះ អនុស្សណៈយោគយល់គ្នារវាង៣ប្រទេសដែលស្ថិតនៅតំបន់ប៉ែកអាគ្នេយ៍នៃប្លុកអឺរ៉ុបត្រូវបានធ្វើឡើង។កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានការកសាងគម្រោងគមនាគមន៍ដ៏ធំមួយរវាងគ្នាក្នុងការផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់គ្រប់ភាគីផងទៅដល់ប្លុកអឺរ៉ុបទាំងមូលផងនិងក៏ដូចជាជួយបង្កើនកម្លាំងរបស់អង្គការ​ណាតូផង។ ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា ជាពិសេសក្នុងតំបន់អឺរ៉ុបនោះ ប្រទេសប៊ុលហ្គារ៉ិ ប្រទេសក្រិកនិងរ៉ូមេនី បានបង្ហាញនូវមហិច្ឆតារួមគ្នាក្នុងការកសាងនូវគម្រោងគមនាគមដ៏ធំមួយនៅច្រករបៀងរវាងសមុទ្រ Aegean Sea ទៅដល់សមុទ្រខ្មៅ Black Sea ។ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះប្រទេសទាំងបីបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានាទីក្រុងប្រ៊ូស៊ែលដើម្បីអនុវត្តគម្រោងអភិវឌ្ឍបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលស្ថិតនៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការអឺរ៉ុប European Commission (EC) និងធនាគារវិនិយោគអឺរ៉ុប European Investment