ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបែបទំនើប ពិសេសដំបូងមិនធ្លាប់មាន ដើម្បី​ផ្សព្វផ្សាយពី​សក្ដានុពលវិនិយោគ និងទេសចរណ៍​

បន្ទាយ​មានជ័យ​ ៖ នៅក្នុង​ឱកាស​នៃពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខ​នេះ នៅក្រុងប៉ោយប៉ែត នឹងរៀប​ចំព្រឹ​ត្តិ​កា​រ​ណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុង​ប្រវ​ត្តិ​សាស្ត្រ​នៃ​ទីក្រុ​ង​ប៉ោ​យ​ប៉ែតពីមុននោះទេ ដោយ​​នឹ​​ងធ្វើ​ពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ចូលនូវកម្មវិធីយន្តហោះឋានសួគ៌ និង​ទស្ស​នីយ​ភា​ព​ថ្មី​ដែ​លពុំធ្លាប់មាន។ កម្មវិធីថ្មីអស្ចារ្យដំបូងគេនេះ នឹង​ត្រៀមបង្ហាញព្រឹត្តិការណ៍ដ៏ពិសេស​ដែល​មិនធ្លាប់មានក្នុងប្រ​វត្តិសា​ស្ត្រ​នៃ​ទី​ក្រុង​ប៉ោ​យ​ប៉ែតនោះឡើយ។ ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​នៅក្រុង​ប៉ោយ​ប៉ែតនាឱកាស​ក្នុងពិធី​បុណ្យ​ចូ​លឆ្នាំខ្មែរ​នេះ មានឈ្មោះថា HEAVEN 747 ដែល​មិនមែនគ្រា​ន់​តែ​ជា​ពិធី​បុ​ណ្យ​ស​ង្ក្រា​​ន្ត​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែ គឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើងរួមជាមួយនឹងពិធីបុណ្យ​សង្ក្រា​ន្ត​ទំ​នើ​បដ៏​អ​ស្ចា​រ្យ​រួម​បញ្ចូ​ល​ដោ​យព្រឹត្តិ​ការណ៍ចែក​រំលែ​ក​វប្ប​ធ​ម៌​ និង​រី​ករា​យសាទរជាមួ​យគ្នានូវទស្សនី​យភាព​ថ្មី​ដែ​ល​ពុំធ្លា​ប់​មា​​នពី​មុ​​នម​ក​។​ ដូចនេះ