ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍និងកាលានុវត្តភាពវិនិយោគកម្ពុជា
ភ្នំពេញ៖ក្រសួងទេសចរណ៍និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) បានយល់ព្រមរួមគ្នាដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។ កិច្ចសហការនេះបានកើតឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ។ គួរជម្រាបថា៖គណៈប្រតិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានបានមកទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។




វិថីហិរញ្ញវត្ថុ





Account
Security
Favourite Content